ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ គណបក្សរិះគន់អឺរ៉ុប នឹងចាកចេញពីរដ្ឋាភិបាលចម្រុះ

2025/01/31 03:02:35 am        101

គណបក្សរិះគន់អឺរ៉ុប គឺ Centre Party (SP) របស់ប្រទេសន័រវ៉ែស នឹងចាកចេញពីរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) នេះ ដោយសារតែមានការខ្វែងគំនិតជាមួយដៃគូចម្រុះ គឺគណបក្ស Labour ជុំវិញការអនុម័តគោលនយោបាយថាមពលរបស់សហភាពអឺរ៉ុប (EU)។ នេះបើតាមទូរទស្សន៍សាធារណៈ NRK និងសារព័ត៌មាន VG ដែលបានរាយការណ៍ដោយដកស្រង់ប្រភពអនាមិក។

គណបក្ស Centre Party ដែលមានវត្តមាននៅក្នុងរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ២០២១ មកនោះ គ្រងអាសនៈចំនួន៨ នៅក្នុងគណៈរដ្ឋមន្ត្រីចំនួន ២០នាក់របស់ប្រទេសន័រវ៉ែស ក្នុងនោះរួមទាំងកៅអីរដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈ ខណៈដែលគណបក្ស Centre Party កាន់តួនាទីចំនួន ១២ ដែលនៅសល់។

ប្រសិនបើការចាកចេញរបស់គណបក្ស Centre Party ត្រូវបានបញ្ជាក់ជាផ្លូវការនោះ គណបក្ស Labour ឥឡូវនេះ អាចដឹកនាំតែម្នាក់ឯង នៅក្នុងរដ្ឋាភិបាលសំឡេងភាគតិច រហូតដល់មានការបោះឆ្នោត ក្នុងខែកញ្ញា។ គណបក្ស Labour បាននិយាយថា ប្រទេសន័រវ៉ែស ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយ EU ដោយសារការគំរាមកំហែងនៃការមានសង្គ្រាមពាណិជ្ជកម្ម រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។

គណបក្ស Centre Party មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Trygve Slagsvold Vedum ដែលដឹកនាំគណបក្សនេះ នៅតែស្ថិតក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី លោក Jonas Gahr Steere នាព្រឹកថ្ងៃព្រហស្បតិ៍ តាមពេលវេលាម៉ោងក្នុងស្រុក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm