របាយការណ៍៖ បុគ្គលិកប៉មត្រួតពិនិត្យចរាចរណ៍យន្តហោះម្នាក់បានធ្វើចរាចរណ៍យន្តហោះ២ក្នុងពេលតែមួយមុនពេលធ្លាក់យន្តហោះនៅអាមេរិក

2025/01/31 04:22:47 pm        235

សហរដ្ឋអាមេរិកនៅតែតក់ស្លត់នៅឡើយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើអាកាសរវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ៦៧នាក់។

ស្របពេលក្រុមទីភ្នាក់ងារសហព័ន្ធបន្តការងារស្វែងរកនិងសង្រ្គោះនៅកន្លែងធ្លាក់យន្តហោះ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់ដ៏សាហាវនេះ ព័ត៌មានលម្អិតកំពុងចាប់ផ្តើមលេចចេញជាបណ្ដើរៗ។

យោងតាមសារព័ត៌មាន New York Times របាយការណ៍បឋមពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធនិយាយថា បុគ្គលិកប្រចាំការនៅប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់អាកាសយានដ្ឋានជាតិ Reagan គឺមានសភាពខុសពីធម្មតា មុនពេលវេលាយន្តហោះធ្លាក់ និងធ្វើចរាចរណ៍ឲ្យយន្តហោះពីរក្នុងពេលតែមួយ មុនពេលយន្តហោះធ្លាក់។

ប្រភពពីសារព័ត៌មានខាងលើបានរាយការណ៍ថាអ្នកបញ្ជាចរាចរណ៍ម្នាក់ កំពុងកម្រង់ទិសចរាចរណ៍សម្រាប់ទាំងឧទ្ធម្ភាគចក្រទាំងយន្តហោះ ជាការងារដែលជាធម្មតាត្រូវបានបែងចែកក្នុងចំណោមមនុស្សច្រើនជាងម្នាក់។

លោក Jennifer Homendy ប្រធានក្រុមអ្នកស៊ើបអង្កេតជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាក្រុមនេះពុំទាន់បានទាញយកទិន្នន័យហោះហើរពីបំណែកយន្តហោះនៅក្នុងទន្លេ Potomac នៅឡើយទេ។ យើងមិនទាន់រកឃើញឧបករណ៍ថតទិន្នន័យជើងហោះហើរនៅឡើយដែរ។ យើងដឹងថាទាំងនោះស្ថិតនៅក្រោមទឹក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm