បេក្ខជន៧នាក់ នឹងឈរឈ្មោះប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នៅប្រទេសក្រិក។
ម្សិលមិញបេក្ខជនទាំងអស់បានបង្ហាញពីផែនការរបស់ខ្លួនទៅកាន់ប្រទេសសមាជិកក្នុងកិច្ចប្រជុំនៅទីក្រុងឡូសានណេ ប្រទេសស្វីស។
បេក្ខជនទាំង៧រូបរួមមាន៖
-ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein វ័យ៦១ឆ្នាំ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្សក់ដានី សមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី
-លោក Juan Antonio Samaranch Jr. អាយុ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការជាតិអូឡាំពិកអេស្ប៉ាញ និងជាកូនប្រុសអតីតប្រធានអូឡាំពិកអន្តរជាតិ Juan Antonio Samaranch
-លោក Morinari Watanabeជនជាតិជប៉ុន អាយុ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ
-លោក David Lappartient ជនជាតិបារាំង អាយុ៥១ឆ្នាំ ប្រធានសហភាពកីឡាទោចក្រយានអន្តរជាតិ (UCI) ប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងកីឡាបារាំង
-លោកស្រី Kirsty Coventry ជនជាតិស៊ីមបាវ៉េ អាយុ៤១ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ រដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ និងជាអតីតម្ចាស់មេដាយអូឡាំពិកប្រភេទកីឡាហែលទឹក
- លោកJohan Eliasch ស៊ុយអែត-ចក្រភពអង់គ្លេស អាយុ៦២ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ
-លោក Sebastian Coe អង់គ្លេស សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានកីឡាអត្តពលកម្មពិភពលោក


