អតីតខ្សែបម្រើអង់គ្លេសលោក Steven Gerrard បានសម្រេចលាលែងពីតំណែងអ្នកចាត់ការក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq ហើយ ក្រោយក្លិបធ្លាក់ដល់លេខ ១២ នៅក្របខណ្ឌកំពូល Saudi Pro League។
អតីតខ្សែបម្រើ Liverpool រូបនេះ បានមកដឹកនាំ Al-Ettifaq នៅខែកក្កដាឆ្នាំ ២០២៣ ក្នុងកិច្ចសន្យា ២ ឆ្នាំ។

ក្រោមការដឹកនាំរបស់បុរសវ័យ ៤៤ ឆ្នាំរូបនេះ Al-Ettifaq បញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ រដូវកាលមុន តែរដូវកាលនេះ ឈ្នះតែពីរប្រកួត ចាញ់ ៨ ក្នុងចំណោម ១៤ ប្រកួតក្នុងលីគធ្លាក់ដល់លេខ ១២ ក្នុងតារាង។
រំលឹកថា Steven Gerrard មានប្រវត្តិដឹកនាំជោគជ័យនៅទឹកដីស្កុតឡេន ដោយដឹកនាំ Glasgow Rangers គ្រងជើងឯកលីគកំពូលស្កុតឡេន Scottish Premiership នៅឆ្នាំ ២០២១ ដែលជាជើងឯកដំបូងក្នុងរយៈពេល ១០ ឆ្នាំ មុនពេលផ្លាស់ទៅដឹកនាំ Aston Villa ហើយក្រោយមកក៏ត្រូវបានបណ្តេញចេញក្រោយឈ្នះតែពីរប្រកួតក្នុងចំណោម ១២ ប្រកួតនៅ Premier League កាលពីរដូវកាល ២០២២-២៣។
អតីតខ្សែបម្រើ Liverpool ម្នាក់ទៀត Jordan Henderson ដែលផ្លាស់ទៅ Al-Ettifaq តាម Gerrard ក្នុងតម្លៃផ្ទេរ ១២ លានផោននោះ ក្រោយមកក៏បានលុបចោលកិច្ចសន្យារបស់ខ្លួនត្រឹម ៦ ខែផ្លាស់ទៅក្លិបហូឡង់ Ajax Amsterdam៕ អត្ថបទ៖នាង សុភាវុធ


