ក្រុមឧទ្ទាមកុងហ្គោ ប្តេជ្ញាបន្តនៅក្នុងទីក្រុង Goma និងរៀបចំផែនការបន្តទៅកាន់ទីក្រុង Kinshasa

2025/01/31 06:39:23 pm        113

លោក ខណេល ណានហ្គា(Corneille Nangaa) មេដឹកនាំសម្ព័ន្ធក្រុមចម្រុះឧទ្ទាមកុងហ្គោ ដែលរួមមានចលនាក្រុម M23 បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ថា នឹងបន្តស្នាក់នៅក្នុងទីក្រុង Goma ហើយនឹងបន្តរុលចូលទៅកាន់ទីក្រុង Kinshasa ប៉ុន្មានថ្ងៃបន្ទាប់ពីការដណ្តើមបានទីក្រុងយុទ្ធសាស្ត្រនៅភាគខាងកើត។

និយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Goma លោក Nangaa បានអះអាងថា ក្រុមឧទ្ទាមកំពុងបង្កើតច្រករបៀងមនុស្សធម៌ដែលមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនដើម្បីវិលត្រឡប់ទៅលំនៅឋានវិញ។ លោក បានរិះគន់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Felix Tshisekedi ដោយចោទប្រកាន់ថា បានបង្កើតកម្លាំងយោធាហួសពីតំបន់ និងបំពាក់អាវុធដល់ជនស៊ីវិលដែលពុំបានបណ្តុះបណ្តាល។

ទោះបីជាមានការធានាពី លោក Nangaa ក៏ដោយ ក៏ដងផ្លូវនានានៅទីក្រុង Goma នៅតែស្ងាត់ជ្រងំ ដោយមានកម្ទេចកម្ទី និងសម្លៀកបំពាក់យោធានៅរាយប៉ាយ។

អ្នកប្រយុទ្ធក្រុម M23 ប្រដាប់ដោយអាវុធធុនធ្ងន់ បានល្បាតក្នុងទីក្រុងដោយរថយន្តភីកអាប់ ដែលបង្ហាញពីស្ថានភាពតានតឹង។

ការរុលទៅមុខរបស់ក្រុមឧទ្ទាម បានបង្កឱ្យមានវិបត្តិមនុស្សធម៌ បង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសរ៉្វាន់ដា ដែលនៅជិតខាង។ ខណៈក្រុម M23 រុលទៅភាគខាងត្បូងទីក្រុង Bukavu សម្ពាធអន្តរជាតិកំពុងកើនឡើងដាក់លើប្រទេសរ៉្វាន់ដា ជុំវិញការចោទប្រកាន់ថាបានគាំទ្រក្រុមឧទ្ទាម។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm