បាល់ទាត់៖ ក្រុមអ្នកមានបុណ្យ Barcelona មិនស្គាល់រសជាតិឈ្នះឡើយ ៤ប្រកួតចុងក្រោយនៅក្របខណ្ឌអេស្ប៉ាញ La Liga បន្ទាប់ពីប្រកួតចុងក្រោយចុងសប្ដាហ៍កន្លងទៅស្មើនៅទឹកដី Alaves ១–១។ ក្រុមម្ចាស់ផ្ទះនាំមុខមុនដោយ Luis Roja នៅនាទីទី៣១ ខណៈវគ្គទី២ ក៏ Alaves ក៏នៅសល់គ្នាតែ ១០នាក់ នៅពេលខ្សែបំរើ Jota ត្រូវបានបណ្ដេញចេញ។
Antoine Griezmann ជាអ្នកតាមស្មើវិញនៅនាទីទី៦៣ ហើយក៏មិនមានគ្រាប់កើតឡើងទៀតដែររហូតចប់ការប្រកួត។ Barcelona ដែលចាប់ផ្ដើម UEFA Champions League ឈ្នះទាំង ២ប្រកួតក្រោយឈ្នះ Farencvaros និង Juventus នោះ នៅពេលនេះកំពុងដេញពីក្រោយក្រុមកំពូលតារាង Real Madrid ៨ពិន្ទុ។ តាំងពីឈ្នះចុងក្រោយបំផុតនៅទឹកដី Celta Vigo កាលពីថ្ងៃទី២ ខែតុលា, Barcelona ស្មើ ១–១ ទល់នឹង Sevilla ក្នុងទឹកដីខ្លួនឯង, ចាញ់នៅផ្ទះ Getafe ១–០, ចាញ់ Real Madrid ក្នុងផ្ទះខ្លួនឯង ៣–១ និងចុងក្រោយស្មើនៅផ្ទះ Alaves នេះ៕
អត្ថបទ៖នាង សុភាវុធ


