ស.ស.យ.ក ធ្វើពិធីសំពះគ្រូមុនដឹកនាំសិល្បករសិល្បការិនីទៅចូលរួមក្បួនដង្ហែឈីងហ្គេ នៅសិង្ហបុរី

2025/01/31 09:06:57 pm        240

សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥នេះ បានរៀបចំពិធីសំពះគ្រូ តាមបែបសាសនា ដើម្បីសំពរសុំជ័យ សម្រាប់ការចាកចេញទៅចូលរួមសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ ដែលនឹងរៀបចំឡើងនៅសប្ដាហ៍ក្រោយ នៅប្រទេសសិង្ហបុរី។

នៅសប្ដាហ៍ក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំសិល្បករសិល្បការិនីជាង ៣០រូប របស់កម្ពុជា ដើម្បីទៅបង្ហាញទស្សនីយភាពវប្បធម៌សិល្បៈខ្មែរ ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី។ ទស្សនីយភាពនោះ មានឈ្មោះថា «ជីវិត» ដែលមានតួអង្គ ទេពព្រះមេ សំណាប ស្រូវ និងទឹក ហើយវាជាការច្របាច់បញ្ចូលគ្នានូវទម្រង់សិល្បៈចម្រុះ ទាំងរបាំបុរាណ ប្រពៃណី និងរបាំសហសម័យ។

មុនឈានដល់ការចាកចេញទៅប្រទេសសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា តំណាងឱ្យ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃនេះ ក៏បានដឹកនាំសិល្បករសិល្បការិនី រៀបចំពិធីសំពះគ្រូ សុំពរសុំជ័យសម្រាប់ការចេញទៅសម្ដែងផងដែរ។

ក្នុងថ្ងៃរៀបចំពិធីសំពះគ្រូនេះ វីរសិល្បករ ព្រឿង ឈៀង ដែលនឹងមានវត្តមានដឹកនាំសិល្បករសិល្បការិនីទៅចូលរួមសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ បានលើកឡើងថា ការចូលរួមនេះជាឱកាសដ៏ថ្លៃថ្លាសម្រាប់កម្ពុជាក្នុងការបង្ហាញកិត្យានុភាពរបស់ខ្លួន ឱ្យកាន់តែរីកសុះសាយ ព្រោះព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ដ៏ធំ មានអ្នកទស្សនារាប់លាននាក់។

វីរសិល្បកររូបដដែលលើកឡើងដែរថា ក្រៅពីបង្ហាញពីកិត្យានុភាពរបស់កម្ពុជា វាក៏ឱកាសរបស់សិល្បករសិល្បការិនី រៀនសូត្រពីអន្តរជាតិផងដែរ ផ្លាស់ប្ដូរបទពិសោធន៍ និងផ្សាភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធផងដែរ។

វត្តមានរបស់កម្ពុជាទៅចូលរួមក្នុងក្បួនដង្ហែឈីងហ្គេនៅក្នុងឆ្នាំនេះ គឺស្របពេលជាមួយនឹងខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ។ ក្នុងន័យនេះ ការសម្ដែងទស្សនីយភាព ក្រោមចំណងជើងថា «ជីវិត» ក៏បានបង្កប់នូវអត្ថន័យដ៏វិសេសវិសាលមួយបន្ថែមទៀត នោះគឺ ការរីកលូតលាស់ និងរីកចម្រើននៃចំណងមិត្តភាព កម្ពុជា-សិង្ហបុរី។ ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ២០២៥ នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រួមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា - សិង្ហបុរីឱ្យកាន់តែរីកចម្រើន រឹងមាំ និងយូរអង្វែងថែមទៀត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm