កម្ពុជា ដាក់ប្រើប្រាស់ជាផ្លូវការសៀវភៅសិក្សាស្តីពី អក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវតិ្ថភាពតាមប្រព័ន្ធអនឡាញ

2025/01/31 03:02:54 pm        1.0 K

ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ឆាលហ្វាន កម្ពុជា បានប្រារព្ធពិធីប្រកាស​ដាក់ប្រើប្រាស់​ជាផ្លូវការនូវសៀវភៅសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ របស់គម្រោងបង្កើនសមត្ថភាព ឌីជីថលក្នុង វិស័យអប់រំ, នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តម អ៊ុង ជិនណា អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថា តាមរយៈគម្រោង អង្គការឆាលហ្វាន កម្ពុជា បានទទួលការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្នុងការអភិវឌ្ឍសៀវភៅ សិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាម​ប្រព័ន្ធអនឡាញ។គម្រោងបាននឹងកំពុងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពអនឡាញ ដល់សិស្សសាលាគោលដៅទាំង១៧ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន១៨ ២៣៧ នាក់ (ស្រីចំនួន៩ ៨៩២នាក់)។

ចំណែកលោកស្រី ហ៊ុន បូរមី នាយិកាប្រចាំប្រទេស នៃអង្គការឆាលហ្វាន កម្ពុជា បានលើកឡើងថា អង្គការបានគាំទ្រកុមារ និងក្រុមគ្រួសាររបស់គេ ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍ​ដែលមានរយៈពេលវែងនៅក្នុងវិស័យដូចជា៖វិស័យកិច្ចការពារកុមារ, វិស័យអប់រំ និងវិស័យបំណិនជីវិត និងសង្គម រួមទាំងការកាត់បន្ថយគ្រោះមហន្តរាយ។ សៀវភៅ និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញដែលនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងថ្ងៃនេះ គឺជាផ្នែកមួយនៃគម្រោង បង្កើនសមត្ថភាព ឌីជីថលក្នុងវិស័យអប់រំ ដែលទទួលបានការគាំទ្រ​ថវិកា​ពីធនាគារ អ៊ូរី និងអង្គការឆាលហ្វាន កូរ៉េ ហើយអនុវត្តន៏ដោយអង្គការឆាលហ្វាន កម្ពុជា ក្នុងភាពជាដៃគូរជាមួយ អង្គការបង្រៀនដើម្បីកម្ពុជា Teach for Cambodia ពី ខែ មេសា ឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅ ខែតុលា ឆ្នាំ ២០២៥។ គោលបំណងរួមរបស់គម្រោង គឺដើម្បីផ្តល់អោយកុមារ និងយុវជនកម្ពុជា មានជំនាញចាំបាច់ក្នុងសតវត្សទី២១ រួមមានចំណេះដឹងផ្នែកឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសុវត្ថភាពលើការប្រើប្រាស់ប្រពន្ធ័អនឡាញ ដើម្បីអោយពួក​គេក្លាយជា ពលរដ្ឋ ដែលមានចំណេះដឹង សមត្ថភាព ជំនាញ និងទេពកោសល្យខ្ពស់។ គម្រោង ផ្តោតលើ បទអន្តរាគមន៍សំខាន់ៗដូចជា៖ កែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សាឌីជីថល ព្រមទាំងការពង្រឹងអភិបាលកិច្ចសាលាសម្រាប់ការគ្រប់គ្រងការសិក្សាឌីជីថលប្រកបដោយបរិយាប័ន្ន និងមានសុវត្ថិភាព។ ផ្តល់នូវចំណេះដឹង នៃសតវត្សទី២១ ដើម្បីការសិក្សាពេញមួយជីវិតសម្រាប់កុមារនៅក្នុងសាលាគោលដៅទាំង១៧ និងបង្កើនការយល់ដឹងជាសាធារណៈលើអក្ខរកម្មឌីជីថលនៅតាមសហគមន៍ និងថ្នាក់ជាតិ។

នាឱកាសនោះឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គម្រោងនេះពិតជាបានចូលរួមចំណែក និងឆ្លើយតបទៅនឹងការលើកកម្ពស់លទ្ធភាពទទួលបានបច្ចេកវិទ្យា និងធនធានសម្រាប់កុមារ និងយុវជន បានជំរុញចំណេះដឹងផ្នែកឌីជីថល ជំនាញ ICT ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។

សាលារៀនគោលដៅរបស់គម្រោងកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ICT បន្តិចម្តងៗ ហើយគ្រូបង្រៀន និងសិស្សានុសិស្សកំពុងត្រូវបានបណ្តុះបណ្តាលឱ្យប្រើប្រាស់ឧបករណ៍ឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ មូលធនមនុស្ស ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្តីពីការអភិវឌ្ឍមូលធន មនុស្ស៖ មុំទី១)ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាកត្តាគន្លឹះ ដើម្បីរក្សាចីរភាពនៃកំណើន និងការពង្រឹងភាពធន់សេដ្ឋកិច្ច-សង្គម។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលការប្រើប្រាស់ឌីជីថលក្នុងការអប់រំ ដើម្បីធានាបានប្រសិទ្ធភាព នៃការសិក្សា និងសមត្ថភាពក្នុងការចាប់យកអ្វីដែលថ្មី ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតភាពធន់ ដើម្បីឆ្លើយតបទៅ នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គម-សេដ្ឋកិច្ចផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am