ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី ពិនិត្យស្ថានភាពការងារបង្ករបង្កើនផលស្រូវរដូវប្រាំងនៅឃុំកោះថ្កូវ

2025/01/31 10:55:34 pm        30

កំពង់ឆ្នាំង ៖ ថ្មីៗនេះ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិង ជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី និង ឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ រួមដំណើរ ដោយលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យលើការងារបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋនៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ 

ប្រជាកសិករ ឃុំកោះថ្កូវ ស្រុកជលគិរី បានឱ្យដឹងថា៖ ស្ថានភាពការងារបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ នៅក្នុងឃុំកោះថ្កូវ រហូតមកដល់ពេលនេះ បានសាបព្រួស១០០ភាគរយ ដែលបច្ចុប្បន្នស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង១០ភាគរយបានកំពុងច្រូតកាត់ជាបណ្តើរៗ និងកំពុងបន្តការងារបង្ករបង្កើនជាលើកទី២ ។ ចំពោះការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង រហូតមកដល់នឹងសប្តាហ៍ទី៤នៃខែមករានេះ មិនមានខ្វះខាតទឹកនៅឡើយនោះទេ ដោយនៅតាមមូលដ្ឋាននីមួយមានសហគមន៍ផ្គត់ផ្គង់ទឹកជាប់ជាប្រចាំ ជូនដល់កសិករ ដោយប្រើប្រាស់ផ្ទាំងពន្លឺព្រះទិត្យសម្រាប់បូមទឹកដាក់បញ្ចូលស្រែតែម្តង ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ពញ្ញា បានសំដែងនូវការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចុះជាប់ជាប្រចាំជាមួយនិងប្រជាកសិករ ក្នុងកិច្ចការងារបង្ករបង្កើនផលស្រូវរដូវ ប្រាំង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបានផ្តល់នូវគ្រប់មធ្យោបាយ ក្នុងការជួយប្រជាពរលដ្ឋពេលដែលរងគ្រោះរាំងស្ងួតបានទាន់ពេវេលា ដោយធានាបាននូវទឹកបានស្រោចស្រពដល់ស្រូវប្រាំង ដោយពុំមានការខ្វះខាត ។ ដើម្បីធានា ស្រូវប្រាំងមិនខូចខាតដោយសារខ្វះខាតទឹកនោះ ប្រជាពលរដ្ឋត្រូវពិនិត្យមើល អំពីប្រភពទឹកឱ្យបានច្បាស់លាស់ ហើយធ្វើស្រូវឱ្យបានសមស្របតាមប្រភពទឹក ព្រោះថា ប្រសិនបើធ្វើហួសពីប្រភពទឹកក្នុងការផ្គត់ផ្គង់នោះ នឹងធ្វើឱ្យយើងខាតបង់ ជាក់ជាមិនខាន ។ ប៉ុន្តែសម្រាប់ស្ថាននៅក្នុងមូលដ្ឋានស្រុកជលគិរីនេះ គឺមិនមានផលប៉ះពាល់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងនោះទេ ដោយប្រជាពលរដ្ឋ មានសហគមន៍សម្រាប់ផ្គត់ផ្គង់ទឹកជាប់ជាប្រចាំ ។ បើទោះបីនាពេលនេះ ស្ថានភាពទឹកស្រោចស្រពស្រូវរដូវប្រាំងអាចគ្រប់គ្រងបានយ៉ាងណាក៍ដោយ តែអាជ្ញាធរស្រុក ឃុំនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវតាមដានជាប់ជាប្រចាំ ហើយប្រសិនបើជួបបញ្ហារាំងស្ងួត ត្រូវរាយការណ៍ជាសុំអន្តរាគមន៍ជាបន្ទាន់ ដើម្បីក្រុមការងារជួយបានទាន់ពេលវេលា មិនអោយប្រជាកសិករយើងខូចខាតនូវដំណាំស្រូវប្រាំងរបស់ពួកគាត់៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm