រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​៖ រាជរដ្ឋាភិបាល​កំពុង​បញ្ចេញ​ការ​ចំ​ណាយ​ត្រៀម​ស្តារ និង​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​

2021/11/12 01:47:13 am        474

​ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កំពុង​បញ្ចេញ​ការ​ចំណាយ​ត្រៀម​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ក្នុងពេល​រស់នៅ​ជាមួយ​កូ​វីដ​១៩​។​

​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ គណៈកម្មការសេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម​ នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ ជាមួយនឹង​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ម ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប្រជុំ តាម​ប្រព័ន្ធ​វីដេអូ Zoom ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។​

​ឆ្លើយ​បំភ្លឺ​ជុំវិញ​សេចក្តីព្រាងច្បាប់​ខាងលើ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ត្រូវបាន​រៀបចំឡើង​នៅ​ក្នុង​បរិការណ៍ ដែល​កម្ពុជា​កំពុង​ស្ថិតនៅ​កណ្តាល​នៃ​វិបត្តិ​កូ​វីដ​-១៩ នៅឡើយ បន្ទាប់ពី ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ និង​ការបន្ត​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​បំប្លែង​ថ្មី​ជា​បន្តបន្ទាប់ ដែល​បាន​បង្កឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សុខភាព សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ជា​ការ​គិតគូរ​ស្របពេល​ប្រទេស​បើក​ដំណើរការ​ឡើងវិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​បញ្ចេញ​ចំណាយ​អន្តរាគមន៍​យ៉ាងច្រើន​ទប់​ទល់នឹង​វិបត្តិ​នេះ ព្រម​ជាមួយនឹង​ការត្រៀម​ដាក់ចេញ​នូវ «​យុទ្ធសាស្ត្រ​ស្ដារ និង ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ថ្មី​» សំដៅ​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​ទូទៅ​។​

​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បន្តថា ថវិកា​ឆ្នាំ​២០២២ ត្រូវ​បាន​រៀបចំ និង​វិភា​ជ​សម្រាប់​ការអនុវត្ត​សកម្មភាព​អាទិភាព ដែល​ត្រូវ​បាន​កំណត់​ក្នុង​កម្មវិធី និង​អាទិភាព​គោលនយោបាយ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល រួមមាន ការ​ទប់ទល់​នឹង​ការ​រាតត្បាត និង​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩, ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​ស្ទុះ​ងើបឡើង​វិញ ដើម្បី​បន្ត​បង្កើត​ការងារ​ជូន​ប្រជាជន ជាពិសេស​ស្រទាប់​យុវជន​, ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ឡើងវិញ និង​ជំរុញ​បង្កើន​ចំណូល​ថវិកាជាតិ​, ការបន្ត​អភិវឌ្ឍ​ធនធានមនុស្ស​, ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​; ការបន្ត​អភិវឌ្ឍ និង​បង្កើន​តម្លៃបន្ថែម​នៃ​វិស័យ​កសិកម្ម​, ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​រឹងមាំ និង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​គុណភាព និង​មាន​ភាពឆ្លើយតប​ខ្ពស់​, ការលើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ ក៏ដូចជា​ការកែលម្អ​ប្រព័ន្ធ​អប់រំ​កាន់​តែមាន​គុណភាព​ខ្ពស់​, និង​ការអនុវត្ត​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ។​

​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ប្តេជ្ញា​បន្ត​អនុវត្ត និង​សម្រេច​ឱ្យបាន​នូវ​អាទិភាព​គោលនយោបាយ​សំខាន់ៗ​ជា​សារ​វ័​ន្ត​, ដូច​មានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី ៤, នៅលើ​មាគ៌ា​នៃ​ការកែទម្រង់​ស៊ីជម្រៅ និង​ការជំរុញ​ការអភិវឌ្ឍ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ជាច្រើន​ដែល​សម្រេចបាន​កន្លងមក ទាំង​ខាង​នយោបាយ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ពិសេស​គឺ សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដ៏​រឹងមាំ​ជាប់​មិន​ដាច់ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​ចម្បង​បំផុត និង​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍន៍​ជាតិ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm