UN អំពាវនាវឲ្យមាន «កិច្ចប្រឹងប្រែងការទូតគ្រប់យ៉ាង» ដើម្បីបញ្ឈប់អរិភាព នៅភាគខាងកើតកុងហ្គោ

2025/02/01 10:29:04 pm        55

អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យមាន «កិច្ចប្រឹងប្រែងការទូតគ្រប់យ៉ាង» ដើម្បីបញ្ចប់អរិភាពនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងទប់ស្កាត់កុំឲ្យជម្លោះកាន់តែរីករាលដាល នាពេលខាងមុខ។

អគ្គលេខាធិការរងរបស់ UN ទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix បានប្រាប់អ្នកសារព័ត៌មាន អំពីស្ថានភាពចុងក្រោយបង្អស់ក្នុងប្រទេសនេះ នៅឯទីស្នាក់ការ UN នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី៣១ ខែមករា) ខណៈដែលក្រុមចលនា ២៣ មីនា (M23) និងកងកម្លាំងការពារជាតិរ៉្វាន់ដា (RDF) បានបន្តរុលទៅមុខឆ្ពោះទៅកាន់ទីក្រុង Bukavu បន្ទាប់ពីបានគ្រប់គ្រងទីក្រុង Goma ដែលជារដ្ឋធានីនៃខេត្ត North Kivu។

ប្រមុខរក្សាសន្តិភាពរបស់ UN បាននិយាយថា ស្ថានភាពនៅក្នុងទីក្រុង Goma នៅតែ «តានតឹង និងប្រែប្រួលមិនទៀងទាត់» ដោយការបាញ់ប្រហារម្តងម្កាល នៅតែបន្តមាននៅក្នុងរង្វង់ទីក្រុងនេះ តែបានបន្ថែមថា ជារួម ភាពស្ងប់ស្ងាត់បានចាប់ផ្ដើមមានឡើងវិញជាបណ្តើរៗ។

លោក Lacroix បានបន្តថា ទឹក និងអគ្គិសនី ត្រូវបានផ្គង់ផ្គង់ឡើងវិញនៅក្នុងទីក្រុងជាច្រើន ប៉ុន្តែបញ្ហាប្រឈមនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានផ្ដល់ការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរដោយសេរីរបស់មនុស្សម្នា។ ហើយលោកក៏បានព្រមានអំពីវិបត្តិមនុស្សធម៌ដែលកាន់តែអាក្រក់ឡើងៗ ដោយមានបញ្ហាប្រឈមធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងទឹកស្អាត ការផ្គត់ផ្គង់អាហារ និងអនាម័យ។

លោកបានសង្កត់ធ្ងន់ថា ការចូលរួមការទូត និងការសន្ទនា នៅតែជាមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធភាពតែមួយគត់ ដោយអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នា តាមរយៈការមានមធ្យោបាយនយោបាយ និងការទូត ដើម្បីទប់ស្កាត់ជម្លោះកុំឲ្យរីករាលដាលកាន់តែធំទៅៗ នៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm