កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ ១៦គ្រួសារដែលរងគ្រោះបាត់បង់ទីជម្រកក្នុងឧប្បទវហេតុខ្យល់កន្ត្រាក់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត។
នៅព្រឹកថ្ងៃទី១២វិច្ឆិកានេះ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរ ដោយផ្ទះរបស់ពួកគាត់បានខូចខាតទាំងស្រុងតែម្ដង។ សាខាកាកបាទក្រហមកម្ពុជាក៏បានសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពកុមារី ហុន ណាវី ដែលបានស្លាប់ដោយសារលង់ទឹកក្នុងហេតុការណ៍នោះផងដែរ។
សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋសរុប ៧៦គ្រួសារស្ថិតនៅក្នុងឃុំផ្លូវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រងផលប៉ះពាល់ ក្នុងនោះផ្ទះពលរដ្ឋ ១៦គ្រួសារបានរងការខូចខាតទាំងស្រុង និងបណ្ដាលឲ្យកុមារីម្នាក់បានបាត់បង់ជីវិតផងដែរ៕
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ


