កងពលលេខ៩៩ បញ្ចេញម៉ាស៊ីនបូមទឹករាប់សិបគ្រឿង និងកម្លាំងជាង១០០នាក់ ជួយបូមទឹកសង្រ្គោះស្រូវប្រាំង ពលរដ្ឋខេត្តស្វាយរៀង

2025/02/02 06:03:53 pm        243

កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញម៉ាស៊ីនបូមទឹកជាង៣០គ្រឿង កម្លាំងជាងមួយរយនាក់ និងសម្ភារៈជាច្រើនទៀត ចុះអន្តរាគមន៍ជួយបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈស្រូវប្រាំងរបស់ប្រជាកសិករចំនួនបីឃុំ នៃស្រុកចន្ទ្រា រាប់ពាន់ហិកតា​ជិតផុតដង្ហើម​ដោយសារគ្មានទឹកស្រោយស្រពគ្រប់គ្រាន់នោះ។

ថ្លែងប្រាប់ទូរទស្សន៍ BTV ក្រោយកិច្ចប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយ​តបសង្រ្គោះបន្ទាន់​ និងស្តារឡើងវិញ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានឲ្យដឹងថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តី ​ក្រសួងការពារជាតិ ​ក៏ដូចជាអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនៃ​ក្រសួង​ការពារជាតិនោះ កងពលតូចបានត្រៀមសម្ភារៈគ្រប់យ៉ាង​ដើម្បីជួយអន្តរាគមន៍​ស្រូវប្រាំង​ពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិ ​ពោលគឺខ្វះទឹក​ ដោយជំហ៊ានដំបូងដែលកងពលបញ្ជូន​ទៅអន្តរាគមន៍​ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺស្ថិតនៅស្រុក​ ចន្ទ្រា ខេត្តសាយរៀង។

បើតាមលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ថា«កងពលតូចដឹកជញ្ជូនលេខ៩៩ដឹក នាំកម្លាំង១៥០នាក់ ម៉ាស៊ីនបូមទឹកតូចធំជាង៣០គ្រឿង ចប បង្គី និងសម្ភារៈជាច្រើនចុះជួយ​អន្តរាគមន៍បូមទឹក ​និងទប់ភ្លឺស្រែរបស់ពលរដ្ឋនៅឃុំចំនួនបី នៃស្រុកចន្ទ្រា ​ខេត្តស្វាយរៀង ខណៈស្រូវប្រាំងរបស់បងប្អូនប្រជាកសិកររាប់ពាន់ហិកតាកំពុងខ្វះទឹកស្រោយស្រពនោះ»។

លោកឧត្តមសេនីយ៍ ហ៊ុល សំអុន បានលើកឡើងទៀតថា ​កងពលតូចដឹកជញ្ជូនលេខ៩៩ គ្មានការរុញរា​នោះឡើយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលរងគ្រោះ គ្រោះ​មហន្តរាយផ្សេងៗ មិនថា គ្រោះទឹកជំនន់ រាំងស្ងួត និងបញ្ហាផ្សេងៗ គឺកងពលនឹងចុះជួយគ្រប់​កាលៈទេសៈទាំងអស់​មិនថាយប់ ឬថ្ងៃ និងរើសអើងនោះឡើយ ឲ្យតែមានបទបញ្ជាភ្លាម​នឹងចុះអន្តរាគមន៍​ភ្លាមៗដោយគ្មានបង្អង់យូរនោះទេ។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗ​នេះ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ចេញបទបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធ្វើការតាមដានឲ្យជាប់ជាប្រចាំ និងត្រូវត្រៀម​ជួយអន្តរាគមន៍សង្រ្គោះស្រូវប្រាំង​របស់​ប្រជាកសិករឲ្យបានទាន់ពេលវេលា ខណៈប្រជា​កសិករខ្លះបាន​កំពុងសម្រុកធ្វើស្រូវប្រាំងនេះហួសផែនការកំណត់ ហើយតំបន់ខ្លះ អាចនឹងព្រឈមខ្វះទឹកនោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm