នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីម៉ិកស៊ិកលោកស្រីខ្លោឌៀសេន បូម (Claudia Sheinbaum) បានប្ដេជ្ញាឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាមួយនឹងវិធានការផ្ទាល់ខ្លួនរបស់ខ្លួន ដែលវិធានការសងសឹកគ្នាទៅវិញទៅមករបស់ប្រទេសទាំងនោះ ទំនងជាប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកយ៉ាងខ្លាំង។

លោក Trudeau បាននិយាយថាប្រទេសកាណាដានឹងដំឡើងពន្ធ២៥ ភាគរយលើការនាំចូលរបស់កាណាដាក្នុងទំហំទឹកប្រាក់១៥៥ ពាន់លានដុល្លារ ដោយបន្ថែមថា៣០ ពាន់លានដុល្លាររបស់កាណាដានឹងចូលជាធរមានចាប់ពីថ្ងៃអង្គារទី៤កុម្ភៈ ។ ចំណែកចិនវិញក៏បានប្តេជ្ញាថានឹងមានវិធានការតបតចំពោះការដំឡើងពន្ធថ្មីនេះផងដែរ។
ទន្ទឹមនឹងនោះប្រធានាធិបតីម៉ិកស៊ិក បាននិយាយនៅលើបណ្ដាញសង្គមX ថា លោកស្រីបានប្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ខ្លួនឱ្យអនុវត្តផែនការ B ដែលយើងកំពុងដំណើរការ រួមមានវិធានការជាប់ពន្ធ និងមិនជាប់ពន្ធក្នុងការការពារផលប្រយោជន៍របស់ម៉ិកស៊ិក។

លោកស្រីក៏បានវាយបកវិញចំពោះការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា រដ្ឋាភិបាលរបស់លោកស្រីមាន សម្ព័ន្ធភាពដែលមិនអាចអត់អោនបាន ជាមួយក្រុមជួញដូរគ្រឿងញៀនផងដែរ។
លោកស្រីនិយាយថា ប្រទេសនេះនឹងដំឡើងពន្ធ២៥% ចំពោះការនាំចូលពីសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់រហូតដល់ ១៥៥ពាន់លានដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ ប្រទេសចិនពុំបានឆ្លើយតបភ្លាមៗថា ខ្លួននឹងសងសឹកបែបណាចំពោះលោក Trump នោះទេ៕
