រាជរដ្ឋាភិបាលបាន និងកំពុងយកចិទ្តទុកដាក់លើសុខភាព និងជីវភាពប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ១៩

2021/11/12 03:33:42 pm        396

កំពង់ធំ៖ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់លើសុខភាព ជីវៈភាពប្រជាពលរដ្ឋគ្រប់គ្នាៗក្នុងបរិបទ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារដែលមានជីវៈភាព ខ្វះខាត និងផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ថ្លែងក្នុងពិធីចែកអំណោយប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ នៅក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិទ្តទុកដាក់លើសុខភាព និងជីវៈភាពប្រជាពលរដ្ឋ ក្នុងបរិបទជំងឺកូវីដ១៩។ ឯកឧត្តមបន្តថា ប្រមុខរាជរដ្ឋាភិបាលផ្តោតសំខាន់បំផុតលើការជួយទ្រទ្រង់ជីវៈរបស់ ប្រជាពលរដ្ឋគ្រប់រូប ដែលមានជីវៈភាពខ្វៈខាត មានសមាជិកគ្រួសារអាក់ខានមិនបានទៅប្រកប ការងារផ្សេងៗធ្វើឲ្យបាត់បង់ប្រាក់ចំណូល ប្រឈមនិងភាពខ្វះខាតក្នុងការប្រើប្រាស់ថវិកាហូបចុកប្រចាំថ្ងៃ! ទន្ទឹមនោះ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ សម្រេចផ្តល់ថវិកាជូនដល់ប្រជាពលរដ្ឋទាំងអស់នេះ តាមរយៈការវាយតម្លៃដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋានលើកម្រិតជីវៈភាព ដើម្បីឧត្ថម្ភសាច់ប្រាក់ជួយ ទ្រទ្រង់ជីវៈភាពក្នុងបរិបទបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរក្រុង ស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលនៅគៀកកិតជាមួយប្រជាពលរដ្ឋ តែងតែផ្តល់គ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារដែលមានជីវៈភាព ខ្វះខាតផងដែរ។ ចំពោះក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន , រាជរដ្ឋាភិបាលចូលរួមរំលែកទុក្ខ ជាថវិកាចំនួន២លានរៀល ដើម្បីយកទៅចាតចែងក្នុងកិច្ចការងារផ្សេងៗ។ ក្នុងកាលៈទេសៈនេះដែរប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោជាប្រមុខដឹកនាំ បានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ពីប្រទេសដែលជាមិត្ត និងធ្វើការបញ្ជារទិញបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នាដោយឥតគិតថ្លៃ នៅគ្រប់ទីកន្លែង ជាជំហ៊ានៗ រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ បាន និងកំពុងចាក់ដល់កុមារអាយុ៥ឆ្នាំ ក្នុងការបង្កើតភាពបន្ស៉ាំ ឈានទៅរកការបើកប្រទេស បើកសេដ្ឋកិច្ចគ្រប់ផ្នែក គ្រប់វិស័យ ក្នុងគន្លងថ្មីនៃការរស់នៅក្នុងបរិបទជំងឺកូវី ១៩។ បើទោះបីជាយ៉ាងនេះក្តី ឯកឧត្តម នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តថែរក្សាអនាម័យ អនុវត្តន៍ឲ្យបានយ៉ាងម៉ឹងម៉ាត់តាមវិធានសុខាភិបាលឲ្យបានគ្រប់ៗ៕

សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm