កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប រួមដំណើរដោយអាជ្ញាធរស្រុក និងមន្រ្តីជំនាញនៃមន្ទីរធនធានទឹកនិង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានអញ្ជើញចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រតំបន់៣ និង ស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រនានានៅ ឃុំកោះថ្កូវ និង ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។