សមាគម និង​ក្លិប​ប៉េតង់​ជាង ៥០ នឹង​ចូលរួម​ប្រកួត​ពានរង្វាន់ «​គរុ​គុណ​» លើក​ទី​១

2021/04/27 02:59:58 am        75

​​ប៉េតង់៖ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ប្រកាស​រៀបចំ​ពានរង្វាន់ «​គរុ​គុណ​» លើកដំបូងដើម្បី​រម្លឹក និង​​ការ​ដឹងគុណ​ចំពោះ​ឥស្សរជន​ឆ្នើម ២​រូប​គឺ​សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​កិត្តិយស​សហព័ន្ធ និង​សម្ដេច​វិបុល​បញ្ញា សុខ អាន អតីត​ប្រធាន​សហព័ន្ធ​ដែល​បាន​ដឹកនាំ និង​អភិវឌ្ឍន៍​កីឡា​នេះ​ឲ្យ​រីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន​។


​ឯកឧត្ដម ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបាន​លើក​ឡើង ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ «​គរុ​គុណ​» ធ្វើឡើង​ក្នុង​គោលបំណង​រម្លឹក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង លះបង់ កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ដ៏​មានតម្លៃ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង និង​សម្ដេច​វិបុល​បញ្ញា សុខ អាន ក្នុង​ការ​ដឹកនាំ​ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់​រហូត​ទទួល​បាន​ភាព​ល្បីល្បាញ ការ​កោត​សរសើរ​ទាំង​ថ្នាក់​ជាតិ និង​ពិភពលោក​។


ដោយហេតុ​នេះ​ហើយ ទើប​សហព័ន្ធ​សម្រេច​ដាក់ឈ្មោះ​ព្រឹត្តិការណ៍​ខាងលើ​ថា ពានរង្វាន់ «​គរុ​គុណ​» ដែល​សំដៅ​ទៅលើ​គុណូបការៈ​ដ៏​ធំធេង ដែល​មិន​អាច​តបស្នង និង​បំភ្លេច​បាន​ចំពោះ​ការ​លះបង់ និង​ខិតខំ​ប្រឹងប្រែង​របស់​ស្ថាបនិក​សហព័ន្ធ​ទាំងពីរ​។


​សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ «​គរុ​គុណ​» ឆ្នាំ​២០២០ នឹង​ធ្វើ​ការប្រកួត​រយៈ​ពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៦–០៨ ខែវិច្ឆិកាខាងមុខនេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​ការចូលរួម​ប្រកួត​ពី​សមាគម​-​ក្លិប​ចំនួន ៥៥ ខណៈ​ដែល​សហព័ន្ធ​បាន​កំណត់​ឲ្យ​ប្រកួត​ចំនួន ៨​វិញ្ញាសា​។​ គួរ​រំលឹក​ដែរ​ថា ប៉េតង់​គឺជា​ប្រភេទ​កីឡា​មួយ​ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា ក្នុង​ការ​ប្រកួត​នៅ​លើ​ថ្នាក់​អន្តរជាតិ​។


ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង និង​សម្ដេច​វិបុល​បញ្ញា សុខ អាន រហូត​ដល់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន កីឡា​ប៉េតង់តែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ជា​បន្ដបន្ទាប់ ពិសេស​តាម​រយៈ​វីរៈ​កីឡា​ការិនី កែ ឡេង ដែល​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក ៤​សម័យ​ជាប់​គ្នា ហើយ​ជា​កីឡា​ការិនី​ដំបូង​លើ​ពិភពលោក​ដែល​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​៕


អត្ថបទ៖ ប៊ុនធឿន

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am