ក្រុមការងារក្រសួង និងខេត្តបន្តយកម៉ាស៊ីនបូមទឹក អន្តរាគមន៍សង្គ្រោះស្រូវប្រាំង ប្រជាកសិករប្រមាណ ១៥០ហិកតា ក្នុងស្រុកក្រូចឆ្មារ

2025/02/02 09:31:37 pm        153

ត្បូងឃ្មុំ៖ តបតាមបទបញ្ជារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរកវិធីដោះស្រាយ ដើម្បីបូមទឹកកម្ពស់ ១៦ម៉ែត្រ បញ្ជូនចូលស្រែប្រាំងរបស់បងប្អូន​ប្រជាកសិករ នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រ​កសិកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​ត្បូងឃ្មុំ អាជ្ញាធរស្រុកក្រូចឆ្មារ និងលោកមេឃុំប៉ឺស២ ចុះអន្តរាគមន៍បូមទឹក ដើម្បីបញ្ជូន​ទៅស្រោចស្រពផ្ទៃដីស្រែប្រាំងរបស់ប្រជាកសិករប្រមាណ ១៥០ហិកតា ដែលជួបការខ្វះខាតទឹក ក្នុងឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក ផាង វី បានលើកឡើងថា ទីតាំងនេះធ្លាប់ដាក់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ប៉ុន្តែបូមអត់រួច ដោយសារនៅទីនេះមានកម្ពស់ខ្ពស់ប្រហែល ១៦ម៉ែត្រ ហើយទុយោតចេញប្រវែង ៣៦ម៉ែត្រ ក្នុងពេលដែលសមត្ថភាពរបស់ម៉ាស៊ីនបូមទឹកចល័តអាចបូមបានត្រឹមកម្ពស់ប្រមាណ ៧ទៅ៨ម៉ែត្រប៉ុណ្ណោះ។

ជាដំណោះស្រាយ ក្នុងប្រតិបត្តិការដើម្បីបូមទឹកជួយអន្តរាគមន៍នេះ ប្រធាននាយកដ្ឋាន​ធារាសាស្ត្រកសិកម្ម លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានរៀបចំម៉ាស៊ីន​បូមទឹកចល័តកម្លាំង ៦៥សេះចំនួន ២គ្រឿង តជាស៊េរី បូមបណ្តាក់គ្នាដើម្បីកាត់បន្ថយកម្ពស់​ឱ្យម៉ាស៊ីន​​មាន​សមត្ថភាពក្នុងការរុញទឹកចូលក្នុងអាងដែលមានលូបង្កប់ក្នុងដី ទំហំ ៥០០មីលីម៉ែត្រ កាត់តាមវត្តពោធិសាល ប្រវែង៧០០ម៉ែត្រ ចូលទៅប្រឡាយដីប្រវែង ១៨០០ម៉ែត្រ រួចចូលក្នុង​អូរតាសូ និងទំនប់ប៉ឺស២ ដើម្បីទៅជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករដែលជួបប្រទះការ​ខ្វះខាតទឹកលើផ្ទៃដីសរុបប្រមាណ ១៥០ហិកតា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm