ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានសរសេរសារគាំទ្រសារអប់រំល្អៗដែលបងប្អូនបានបង្ហោះលើបណ្ដាញសង្គមដូចជា កុំយកចំណីអាហារមកឲ្យពុកពេលពុកមិនអាចទទួល,កុំយំសោកស្តាយស្រណោះពេលពុកស្តាប់មិនឮ ជាដើម។
សម្ដេតេជោបានសរសេរថា រយៈពេលកន្លងមកនេះមានបងប្អូនមួយចំនួនបានសរសេរសារអប់រំបង្ហោះតាមបណ្តាញសង្គមដែលមានខ្លឹមសារល្អៗ
សូម្បីតែខ្ញុំក៏រៀនសូត្រតាមដូចជា (កុំយកចំណីអាហារមកឲ្យពុកពេលពុកមិនអាចទទួល, កុំយំសោកស្តាយស្រណោះពេលពុកស្តាប់មិនឮ។ល។
សម្តេចមានប្រសាសន៍ថា ខ្ញុំសូមគាំទ្រសារអប់រំទាំងអស់នេះសម្រាប់កូនៗឬចៅៗឬភរិយាឬស្វាមី។
សម្ដេចតេជោបន្ថែមថា សម្រាប់ខ្ញុំសុំបន្ថែម៖
១.សូមកុំលើកទឹកចិត្តប្តីឬឪពុកឬជីតាទៅវាយកូនគោលពេលខ្ញុំមិនមាន
កម្លាំងវាយ។
២.កូនប្រុសទាំងបីកុំបបួលពុកទៅវាយ
កូនគោលពេលពុកដើរមិនរួច។
៣.កូនប្រុសទាំងបីកុំយកឧបករណ៍
វាយកូនគោលដែលវាយបានឆ្ងាយនិង
ត្រង់មកឲ្យពុកមើលពេលពុកមិនអាច
បើកភ្នែកមើលបាន។
សម្ដេចថ្លែងថា សង្ឃឹមថានឹងទទួលបានការឆ្លើយតបសម្រាប់ពេលមានកម្លាំងដូចពេលនេះ៕






