ប្រេសិតលោក Trump៖ អាមេរិក ចង់ឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោត បន្ទាប់ពីមានបទឈប់បាញ់មួយ

2025/02/03 04:02:39 pm        156

មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកអ៊ុយក្រែន របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក ចង់ឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោត ប្រសិនបើអាចទៅរួចគឺនៅចុងឆ្នាំនេះ ជាពិសេសក្នុងករណីដែលទីក្រុងគីវ អាចយល់ព្រមលើបទឈប់បាញ់ជាមួយរុស្ស៊ី ក្នុងប៉ុន្មានខែខាងមុខនេះ។

លោក Keith Kellogg បេសកជនពិសេសរបស់លោក Trump ប្រចាំអ៊ុយក្រែន និងរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការបោះឆ្នោតប្រធានាធិបតី និងសភាអ៊ុយក្រែន ដែលបានផ្អាកក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី "ចាំបាច់ត្រូវធ្វើឡើង"។

ទាំងលោក Trump និងលោក Kellogg បាននិយាយថា ពួកគេកំពុងធ្វើការលើផែនការដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានខែដំបូងនៃរដ្ឋបាលថ្មី ដើម្បីបញ្ចប់សង្រ្គាមដែលផ្ទុះឡើងជាមួយនឹងប្រតិបត្តិការយោធាពិសេសទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពពីរដែលដឹងអំពីការសន្ទនាទាំងនោះ និងអតីតមន្ត្រីអាមេរិកម្នាក់បាននិយាយពីសំណើបោះឆ្នោតនេះថា ផែនការរបស់លោក Trump នៅតែស្ថិតក្នុងដំណាក់កាលបង្កើតឡើង ហើយមិនទាន់មានការសម្រេចចិត្តខាងគោលនយោបាយណាមួយទេ ប៉ុន្តែលោក Kellogg និងក្រុមមន្ត្រីសេតវិមានផ្សេងទៀត បានពិភាក្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយជំរុញឱ្យអ៊ុយក្រែនយល់ព្រមចំពោះការបោះឆ្នោត ដែលជាផ្នែកនៃបទឈប់បាញ់ដំបូងជាមួយរុស្ស៊ី។

គួរបញ្ជាក់ថា បច្ចុប្បន្ន ការបោះឆ្នោតត្រូវបានហាមឃាត់ក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែន បានដាក់បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm