អ៊ុយក្រែន ជំរុញអាមេរិក ឱ្យធ្វើបន្ថែមទៀត ដោយថាបទឈប់បាញ់ និងការបោះឆ្នោតជា 'ផែនការបរាជ័យ'

2025/02/03 04:13:11 pm        130

ជំនួយការរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យ (០២ កុម្ភៈ) ថា ការអំពាវនាវរបស់អាមេរិក ឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោតមួយ បន្ទាប់ពីបានយល់ព្រមលើបទឈប់បាញ់ជាមួយរុស្ស៊ី មើលទៅដូចជា "ផែនការបរាជ័យ" ប្រសិនបើមានតែចំណុចប៉ុណ្ណឹង ដោយជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យប្រឹងប្រែងបន្ថែមទៀត និងត្រូវការព័ត៌មានលម្អិតលើរឿងនេះ។

លោក Keith Kellogg មន្ត្រីជាន់ខ្ពស់ទទួលបន្ទុករឿងអ៊ុយក្រែន របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក ចង់ឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោត ប្រសិនបើអាចគឺនៅចុងឆ្នាំនេះ ជាពិសេសក្នុងករណីដែលទីក្រុងគីវ អាចយល់ព្រមលើបទឈប់បាញ់ជាមួយរុស្ស៊ី នៅប៉ុន្មានខែខាងមុខ។

លោក Dmytro Lytvyn ទីប្រឹក្សាទំនាក់ទំនងរបស់អ៊ុយក្រែន បាននិយាយថា "យើងមិនបានឃើញបទសម្ភាសន៍ពេញលេញរបស់លោក Kellogg ទេ មានតែសម្រង់សម្តីមួយចំនួនពីការបោះឆ្នោតប៉ុណ្ណោះ ដូច្នេះពិបាកក្នុងការវាយតម្លៃជំហររបស់លោកទាំងស្រុង"។ លោកបន្ថែមថា "ប៉ុន្តែប្រសិនបើផែនការនោះគ្រាន់តែជាបទឈប់បាញ់ និងការបោះឆ្នោត នោះវាគឺជាផែនការដែលបរាជ័យ"។

ទីក្រុងគីវ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនចង់បានបទឈប់បាញ់ដោយមិនមានការធានាសន្តិសុខណាមួយ ដែលនឹងបញ្ឈប់ទីក្រុងមូស្គូ មិនឱ្យបង្កើតកងកម្លាំងរបស់ខ្លួនឡើងវិញ និងចាប់ផ្តើមការវាយលុកមួយផ្សេងទៀតនាពេលអនាគតទេ។ បច្ចុប្បន្ន ការបោះឆ្នោតត្រូវបានហាមឃាត់ក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែន បានដាក់បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm