ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្ដប់លើភូមិស្ទើរ ១០០ភាគរយ នៃភូមិទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា

2025/02/03 11:38:55 am        266

គិតត្រឹមចុងឆ្នាំ ២០២៤កន្លងទៅនេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា បាន​ពង្រីក​វិសាល​ភាព​របស់​ខ្លួន ដោយបានគ្របដណ្ដប់ការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ភូមិចំនួន ៩៩,១៥​ភាគរយ​ នៃភូមិទាំងអស់ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនីកម្ពុជា ក្នុងឱកាសធ្វើសន្និបាតបូកសរុបការងារឆ្នាំ ២០២៤។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​ថា រហូតមកដល់ចុងឆ្នាំ២០២៤ កន្លងទៅនេះ ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បាន​គ្រប​ដណ្ដប់​លើ​ភូមិចំនួន ៩៩,១៥ភាគរយ នៃភូមិសរុបទូទាំងប្រទេស។ ភូមិដែល​មិន​ទាន់​មាន​ការ​ផ្គត់​ផ្គង់ថាមពលអគ្គិសនីគឺមានត្រឹមតែ ១២០ភូមិប៉ុណ្ណោះ។

ឯកឧត្តមលើកឡើងដែរថា តាមគម្រោងផែនការ ក្នុងរយៈពេល ២ទៅ៣ឆ្នាំមុខ ទាំង​អគ្គិសនី​កម្ពុជា​ ក៏ដូចជាសេវាឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិបាន ៥១​ភូមិទៀត ដែលអាចធ្វើឱ្យភូមិមិនមានថាមពលអគ្គិសនីប្រើប្រាស់ធ្លាក់មកត្រឹម ៦៩ភូមិ ឬស្មើ​នឹង ០,៤៩ភាគរយ នៃភូមិសរុបទូទាំងប្រទេស។

ក្រៅ​ពីបញ្ជាក់ផែនការផ្គត់ផ្គង់នេះ ឯកឧត្តមប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានលើក​ឡើង​ពី​ផល​វិបាក​ក្នុងផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលនៅសល់ផងដែរ។ ផលវិបាកដោយសារភូមិទាំងនោះ ស្ថិត​នៅ​តំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់រស់នៅបណ្ដែតទឹក តំបន់កោះ តំបន់​លិច​ទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មីជាដើម។ ការផ្គត់​ផ្គង់​នៅតំបន់ទាំងនេះ ត្រូវការដើមទុនច្រើន និងមានភាពស្មុគស្មាញ ប្រសិន​បើ​មាន​ការ​ពង្រី​កការផ្គត់ផ្គង់ពីបណ្ដាញជាតិទៅកាន់ភូមិទាំងនោះ។

ឯកឧត្តម​លើកឡើងដែរថា បើផ្តោតលើការភ្ជាប់អគ្គិសនី ទៅលំនៅឋានវិញ បង្ហាញថាត្រឹមចុងឆ្នាំ ២០២៤ លំនៅឋាន ដែលបានភ្ជាប់អគ្គិសនីមានចំនួនជាង ៣,៥លាន ឬស្មើនឹង ៩៥,២៤​ភាគ​រយ នៃលំនៅឋានសរុប។

ក្នុង​ពិធីសន្និបាតនេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្ត​សម្រួច​គោល​នយោបាយ​អន្តរកាល​ថាមពល​កម្ពុជា​ឆ្ពោះ​ទៅអព្យាក្រឹតកាបួន នៅឆ្នាំ២០៥០ តាមអភិក្រមចំនួន ៤ គឺ១-បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់, ២-រក្សាថ្លៃ​សមរម្យ​ស្របតាមថ្លៃ​នៃ​ធាតុ​ចូល​ក្នុង​ការ​ផលិត​ បញ្ជូន និងចែកចាយថាមពល, ៣-បង្កើនស្ថិរភាព និងគុណភាព នៃការផ្គត់ផ្គង់ និង៤-បង្កើនការផ្តល់សេវាឱ្យបានកាន់តែប្រសើរ និងប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និង ជនបទ និង​យកភាពជោគជ័យនៃការអនុវត្តអភិក្រមទាំង ៤ នេះទៅបម្រើវិស័យផ្សេងៗ និងទាក់​ទាញ​បង្កើន​ភាព ប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am