លោក រ៉ូប៊ីយ៉ូ ប្រាប់ប៉ាណាម៉ាឱ្យបញ្ចប់ឥទ្ធិពលរបស់ចិនលើព្រែកជីក ពុំនោះត្រូវប្រឈមសកម្មភាពរបស់អាមេរិក

2025/02/03 06:56:18 pm        151

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio)កាលពីថ្ងៃអាទិត្យ២កុម្ភៈ បានព្រមានប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino ថាទីក្រុងវ៉ាស៊ីនតោននឹង "ចាត់វិធានការចាំបាច់" ប្រសិនបើប៉ាណាម៉ាមិនចាត់វិធានការភ្លាមៗដើម្បីបញ្ចប់អ្វីដែលលោកប្រធានាធិបតី Donald Trump មើលឃើញថាជាឥទ្ធិពល និងការគ្រប់គ្រងរបស់ចិនលើព្រែកជីកប៉ាណាម៉ា។

លោក Mulino បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ្នកការទូតជាន់ខ្ពស់របស់អាមេរិករូបនេះនៅទីក្រុងប៉ាណាម៉ា បានផ្តល់សញ្ញាថាលោកនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងប្រទេសចិន និងធុរកិច្ចចិន ហើយបានប្រកាសកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយសហរដ្ឋអាមេរិកលើការធ្វើអន្តោប្រវេសន៍ ប៉ុន្តែបានរំលឹកឡើងវិញថា អធិបតេយ្យភាពរបស់ប្រទេសលោកចំពោះផ្លូវទឹកដ៏មមាញឹកបំផុតទីពីររបស់ពិភពលោកមួយនេះ គឺមិនទាន់មានការពិភាក្សានៅឡើយទេ។ 

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក រ៉ូប៊ីយ៉ូ ទទួលបានសារពីលោក Trump ថាវត្តមានរបស់ប្រទេសចិន តាមរយៈក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលប្រតិបត្តិការកំពង់ផែចំនួនពីរនៅជិតច្រកចូលព្រែកជីក គឺជាការគំរាមកំហែងដល់ផ្លូវទឹក និងការរំលោភលើសន្ធិសញ្ញាអាមេរិក-ប៉ាណាម៉ា។

លោក Bruce បាននិយាយថា ប្រមុខការទូតអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថាស្ថានភាពជាក់ស្ដែងនេះគឺមិនអាចទទួលយកបាន ហើយថាអវត្តមាននៃការផ្លាស់ប្តូរភ្លាមៗ នឹងតម្រូវឱ្យសហរដ្ឋអាមេរិកចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm