យុវជនសាមគ្គីគ្រងជើងឯក Svay Reing Cup U13 លើកទី១ ក្រោយឈ្នះថ្នាលព្រះខ័នរាជ ៣-១

2025/02/03 06:57:56 pm        235

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម ១៣ឆ្នាំ (Svay Rieng Cup U13) លើកទី១ ឆ្នាំ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ ដោយក្រុម​យុវជន​សាមគ្គី​អាយុ​ក្រោម ១៣ឆ្នាំ បានគ្រងតំណែងជើងឯក បន្ទាប់ពីយក​ឈ្នះ​ក្រុម​យុវជន​ U13​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ ។

ពិធីបិទការប្រកួតបាល់ទាត់ក្របខណ្ឌយុវជនប្រចាំខេត្តស្វាយរៀងនេះ បានធ្វើឡើង​ក្រោម​វត្ត​មាន​ឯកឧត្តម​ ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តស្វាយរៀង និងជា​ប្រធាន​ក្លិប​ព្រះខ័នរាជស្វាយរៀង ដែលបានផ្ដួចផ្ដើមគំនិតរៀបចំការប្រកួតនេះឡើង ហើយ​ក៏​មាន​ការ​ចូលរួមពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។

ក្រោយឆ្លងកាត់ការប្រកួតជិត ៣ខែ ក្រុមយុវជនសាមគ្គីអាយុក្រោម ១៣ឆ្នាំ ដែលបញ្ចប់ត្រឹម​លេខ​៣ ​ក្នុងវគ្គសន្សំពិន្ទុ បានសាងភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុមឈរលេខ២ ធូប្រាឌឺបាវិត ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(វគ្គខ្វែង) មុនឡើងជួបក្រុមយុវជន U13 ព្រះខ័នរាជស្វាយរៀង នៅ​វគ្គផ្ដាច់ព្រ័ត្រ ដ្បិតក្រុមយុវជនថ្នាលក្លិបអាជីពនេះ គឺបានយកឈ្នះក្រុមកំពូលតារាង ស.ស.យ.ក ស្រុកកំពង់រោទិ៍ ក្នុងវគ្គខ្វែងដូចគ្នា ។

នៅក្នុងវគ្គផ្ដាច់ព្រ័ត្រក្រុមយុវជនសាមគ្គី បន្ដធ្វើបានយ៉ាងល្អ ដោយស៊ុតនាំមុខ ១គ្រាប់មុន ត្រឹម​រយៈ​ពេល ២នាទី ដោយកីឡាករ វ៉ាត់ ភារ្យម មុនក្រុមយុវជនព្រះខ័នរាជស្វាយរៀង តាម​ស្មើ​នៅ​នាទី២៧ ដែលរកបានដោយកីឡាករ មាស វណ្ណៈ ។ ប៉ុន្ដែប៉ុន្មាននាទីក្រោយមក ក្រុមយុវជ​ន​សាមគ្គី បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ សាង រក្សា និង ញាញ់ សាវន នៅនាទី៣២ និង​នាទី៣៥ ដើម្បីធានាជ័យជម្នះ និងគ្រងជើងឯកតែម្ដង ។

ដោយឡែកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Svay Rieng Cup U13 លើកដំបូងនេះ គឺបាន​ទៅ​ក្រុម​យុវជន U13 ធូប្រាឌឺ បន្ទាប់ពីយកឈ្នះក្រុមយុវជន U13 ស.ស.យ.ក ស្រុកកំពង់រោទិ៍ ដោ​យ​លទ្ធ​ផល ២-០ ។ ដូច្នេះក្រុមដែលឈរកំពូលតារាងក្នុងវគ្គសន្សំពិន្ទុ គឺក្រុមយុវជន ស.ស.យ.ក ស្រុក​កំពង់រោទិ៍ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm