ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ដោយពុំបានបង្ហាញពីភ័ស្តុតាងថា «វណ្ណៈប្រជាជនពិតប្រាកដមួយចំនួន» នៅប្រទេសអាហ្រ្វិកខាងត្បូង កំពុងត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ហើយលោកនឹងកាត់ផ្តាច់ការផ្តល់មូលនិធិសម្រាប់ប្រទេសនេះ រហូតដល់បញ្ហា ត្រូវបានស៊ើបអង្កេត។

លោក Trump បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញ Truth Social ថា «ប្រទេសអាហ្វ្រិកខាងត្បូង កំពុងរឹបអូសយកដី និងធ្វើទុក្ខបុកម្នេញមនុស្សមួយចំនួនយ៉ាងធ្ងន់ធ្ងរ»។

ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមូលដ្ឋាន Joint Andrews ក្រោយការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម លោកបាននិយាយថា ស្ថានភាពកំពុងត្រូវបានស៊ើបអង្កេត។
វាមិនច្បាស់នោះទេថា អ្វីដែលនាំឲ្យលោក Trump បង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមនេះ។ ស្ថានទូតអាហ្រ្វិកខាងត្បូងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ពុំបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ក្រៅម៉ោងធ្វើការធម្មតានោះទេ។
ទិន្នន័យចុងក្រោយបំផុតថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញថា សហរដ្ឋអាមេរិក មានកាតព្វកិច្ចផ្តល់ជំនួយជិត៤៤០លានដុល្លារដល់ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ២០២៣។