ការស្ទង់មតិរបស់អ៊ុយក្រែន បានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតបជឿថា ការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី អាចនាំមកនូវសន្តិភាពនៅអ៊ុយក្រែន កាន់តែខិតជិតដល់។

វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងគីវ បានស្ទង់មតិមនុស្ស៩៨៥នាក់ បន្ទាប់ពីជ័យជម្នះរបស់លោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
លទ្ធផលបង្ហាញថា ៤៥ភាគរយនៃអ្នកឆ្លើយតប ជឿថា ជ័យជម្នះរបស់លោក Trump នាំមកនូវសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែខិតជិតដល់។ ១៨ភាគរយ គិតថា ជ័យជម្នះរបស់លោក មិនប៉ះពាល់ដល់ស្ថានភាពនេះទេ ខណៈ១៤ភាគរយ បាននិយាយថា សន្តិភាពនៅកាន់តែឆ្ងាយ។

ការស្ទង់មតិ ក៏ត្រូវបានសួរផងដែរថាតើអ៊ុយក្រែន អាចពឹងផ្អែកលើសន្តិភាពដោយយុត្តិធម៌ដែរឬទេ។ ៣១ភាគរយ បាននិយាយថា ពួកគេជឿថា វាអយុត្តិធម៌ទាំងស្រុងនិងភាគច្រើនអយុត្តិធម៌សម្រាប់អ៊ុយក្រែន ខណៈ២៣ភាគរយ បាននិយាយថា សន្តិភាពនឹងយុត្តិធម៌ទាំងស្រុង ឬភាគច្រើនយុត្តិធម៌សម្រាប់ប្រទេសអ៊ុយក្រែន។
ការស្ទង់មតិបានរកឃើញថា ២៩ភាគរយនៃអ្នកឆ្លើយតប ជឿថានឹងមានទាំងការបំពេញតាមការទាមទាររបស់អ៊ុយក្រែន និងសម្បទានដល់រុស្ស៊ី ហើយវាពិបាកក្នុងការនិយាយថា មួយណានឹងប្រសើរជាង។