អាជ្ញាធរ បាននិយាយនៅថ្ងៃចន្ទនេះថា ការរឹតបន្តឹងបណ្តោះអាសន្នលើការមកដល់ និងចេញដំណើររបស់យន្តហោះ ត្រូវបានដាក់ នៅអាកាសយានដ្ឋានរបស់ប្រទេសរុស្ស៊ី មួយចំនួន។

លោក Artem Korenyako អ្នកតំណាងទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ី បាននិយាយនៅក្នុងសារលើបណ្តាញ Telegram ថា វិធានការបណ្តោះអាសន្ន ដែលត្រូវបានដាក់ចេញនៅព្រឹកថ្ងៃចន្ទនេះ គឺ «ដើម្បីធានាបានសុវត្ថិភាពនៃប្រតិបត្តិការយន្តហោះស៊ីវិល»។

លោក Korenyako បានសង្កត់ធ្ងន់ថា «យានិកយន្តហោះ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងសេវាកម្មអាកាសយានដ្ឋាន កំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាបានសុវត្ថិភាពជើងហោះហើរ ដែលនៅតែជាអាទិភាពកំពូល»។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមានការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើង ក្រោយពីមានរបាយការណ៍នៃការវាយប្រហារដោយយានដ្រូននៅក្នុងក្រុង Astrakhan។ អភិបាលក្រុង Astrakhan លោក Igor Babushkin បាននិយាយថា អ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនកាលពីពេលយប់ ដោយប៉ុនប៉ងវាយប្រហារទៅលើអគារនានា នៅក្នុងតំបន់។
លោក Babushkin បាននិយាយនៅលើបណ្តាញផ្ញើសារ Telegram របស់លោកថា «សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធការពារដែនអាកាស បានដំណើរការដូចដែលត្រូវបានគ្រោងទុក។