ក្រុមហាម៉ាស ព្រមានពីវិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងជំរុញឲ្យមានវិធានការពីអន្តរជាតិ

2025/02/03 10:23:13 pm        458

ក្រុមហាម៉ាស បានប្រកាសតំបន់ហ្កាហ្សាស្ទ្រីបថា ជា«តំបន់គ្រោះមហន្តរាយ» កាលពីថ្ងៃអាទិត្យ ដោយព្រមានពីគ្រោះមហន្តរាយមិនធ្លាប់មានពីមុនមក ដែលគំរាមកំហែងដល់អាយុជីវិតមនុស្សជាង ២.៤លាននាក់ ខណៈដែលការបំផ្លិចបំផ្លាញរីករាលដាល នៅតែបន្ត ហើយធនធានសំខាន់ៗ បានអស់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ៦១.៧០៩នាក់ នៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ ក្នុងនោះ ៤៧.៤៨៧នាក់ ត្រូវបានអះអាងថា បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ខណៈដែល ១៤.២២២នាក់ នៅតែបាត់ខ្លួន នៅក្រោមគំនរបាក់បែក។ ការិយាល័យនេះ បានបន្ថែមថា ចំនួនអ្នករងរបួស បានកើនឡើងដល់ ១១១.៥៨៨នាក់។

សង្គ្រាម ក៏បានជម្លៀសប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ ដោយភាគច្រើនត្រូវបង្ខំឲ្យភៀសខ្លួនជាច្រើនដង។

ការិយាល័យដដែល បានរាយការណ៍ថា ផ្ទះចំនួន ៤៥០.000 ខ្នង ត្រូវបានខូចខាតក្នុងសង្គ្រាម រួមទាំង ១៧0.000 ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។ សង្គ្រាមដ៏ឃោរឃៅនេះ ក៏បានបំផ្លាញប្រព័ន្ធថែទាំសុខភាពផងដែរ ដោយបង្ខំឲ្យមន្ទីរពេទ្យចំនួន ៣៤ និងមណ្ឌលថែទាំសុខភាពចំនួន ៨០ លែងមានដំណើរការ។

សេចក្តីថ្លែងការណ៍បានប៉ាន់ប្រមាណការខាតបង់សេដ្ឋកិច្ចជាង ៥០ ពាន់លានដុល្លារអាមេរិក ដោយបានលើកឡើងពីការបំផ្លិចបំផ្លាញនៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ការថែទាំសុខភាព ការអប់រំ និងផ្នែកទំនាក់ទំនង។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm