ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល”

2025/02/03 10:47:13 pm        515

ដោយមើលឃើញពីកំណើននៃការវាយប្រហារនិងការគំរាមកំហែងផ្នែកសន្តិសុខសាយប័រលើក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល ក.ប.ទ. ក្នុងនាមជាក្រសួងអភិវឌ្ឍនិងគ្រប់គ្រងវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានកំពុងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ បទដ្ឋានគតិយុត្ត ការគាំទ្រលើការអភិវឌ្ឍធនធានជំនាញ និងបានកំពុងរៀបចំកម្មវិធីបញ្ជ្រាបចំណេះដឹងនានាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។ ហើយកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ក.ប.ទ. បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល” នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបអ្នកចូលរួម ៨៣នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការបង្ហាញ (Demo) និងសំណួរចម្លើយទាក់ទងនឹងនិន្នាការ បញ្ហាប្រឈម ហានិភ័យ វិធីសាស្រ្តក្នុងការបង្ការ ការគ្រប់គ្រង និងការឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ជាពិសេសការរៀបចំផែនការក្នុងការធានាសុវត្ថិភាពនិងសន្តិសុខលើការគ្រប់គ្រង ប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលស្របទៅតាមឧត្តមានុវត្តន៍តំបន់និងសកល។

វាគ្មិនកិត្តិយស បានលើកឡើងក្នុងបទបង្ហាញថា ដើម្បីពង្រឹងសុវត្ថិភាពឌីជីថលដល់អាជីវកម្ម ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចាំបាច់ត្រូវយកចិត្តទុកដាក់លើសន្តិសុខសាយប័រដោយផ្អែកលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖

- ការគ្រប់គ្រងដំណើរការនិងអភិបាលកិច្ច (Process)៖ ការរៀបចំគោលការណ៍សន្តិសុខសាយប័រ ការវាយតម្លៃហានិភ័យ (Risk Assessment) និងផែនការឆ្លើយតបទៅនឹងហានិភ័យ (Incident Response Plan) ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការអាជីវកម្ម។

- ធនធានមនុស្ស (People)៖ ការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ ចំពោះនិយោជិក និងដៃគូអាជីវកម្ម ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងដោយការវាយប្រហារ។

- បច្ចេកវិទ្យា (Technology)៖ ការបំពាក់ឧបករណ៍និងបច្ចេកវិទ្យាបង្កើនសុវត្ថិភាពឌីជីថលដល់អាជីវកម្មដើម្បីទប់ស្កាត់និងកាត់បន្ថយការវាយប្រហារ។


ក.ប.ទ. លើកទឹកចិត្តឱ្យមានការចូលរួមនិងសហការពីក្រុមហ៊ុនធុរកិច្ចថ្មីនិងសហគ្រិនឌីជីថល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់លើការងារសន្តិសុខសាយប័រ ដើម្បីបង្កើតសង្គមមួយប្រកបដោយសុវត្ថិភាពសម្រាប់កម្ពុជា។


ក.ប.ទ. នឹងបន្តគាំទ្រនិងជំរុញការបញ្រ្ជាបចំណេះដឹងឱ្យបានកាន់តែទូលំទូលាយនិងការយល់ដឹងកាន់តែល្អប្រសើរឡើងអំពីការវាយប្រហារតាមប្រព័ន្ធអនឡាញ និងវិធីសាស្ត្រការពារខ្លួន៕

 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm