ជនសកម្មប្រយុទ្ធរដ្ឋឥស្លាមយ៉ាងតិច ៤៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អាមេរិក នៅសូម៉ាលី

2025/02/03 10:49:20 pm        62

គេហទំព័រព័ត៌មាន Garowe របស់ប្រទេសនេះ បានសរសេរដោយយោងទៅអាជ្ញាធរក្នុងរដ្ឋ Puntland នៃប្រទេសសូម៉ាលីថា យ៉ាងហោចណាស់មានជនសកម្មប្រយុទ្ធចំនួន ៤៨នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើទីតាំងដែលកាន់កាប់ដោយក្រុមភេរវកររដ្ឋស្លាម។ 

យោងតាមព័ត៌មានរបស់គេហទំព័រនេះ ចំនួនអ្នកស្លាប់រួមមាន មេបញ្ជាការប្រចាំតំបន់ចំនួន ៥នាក់ និងជនសកម្មប្រយុទ្ធបរទេស ១២នាក់ ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើគេហទំព័រ Truth Social ថា លោកបានបញ្ជាឲ្យយោធាអាមេរិក ធ្វើការវាយលុកយ៉ាងជាក់លាក់ ទៅលើកន្លែងលាក់ខ្លួន ដែលគេសន្មតថា ជាមេបញ្ជាការជាន់ខ្ពស់ IS និងភេរវករផ្សេងទៀត។ ការវាយប្រហារនោះ បានកំណត់គោលដៅរូងភ្នំ ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមសន្មតថា ជាទីជម្រករបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ក្រុមភេរវករ បានបន្តការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក។ សារព័ត៌មាន ABC News បានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាស ធ្វើឡើងដោយយន្តហោះចម្បាំងពីនាវាផ្ទុកយន្តហោះ USS Harry S. Truman នៅសមុទ្រក្រហម។ រដ្ឋាភិបាលសូម៉ាលី ត្រូវបានជូនដំណឹងអំពីប្រតិបត្តិការនេះ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm