សណ្ឋាគារប្រណីតតែមួយគត់របស់ប្រទេសអាហ្វហ្គានីស្ថាន សណ្ឋាគារ Serena នៅក្នុងទីក្រុងកាប៊ុល បានបិទប្រតិបត្តិការ កាលពីថ្ងៃសៅរ៍ ខណៈដែលការគ្រប់គ្រងសណ្ឋាគារនេះ ត្រូវបានកាន់កាប់ដោយសាជីវកម្មមួយ ដែលគ្រប់គ្រងដោយក្រុមតាលីបង់។
ដោយស្ថិតនៅក្នុងសួនច្បារដែលមានទេសភាពដ៏ស្រស់ស្អាត និងអាចមើលឃើញសួនឧទ្យាន Zarnegar របស់ទីក្រុងនេះ នៅក្នុងទីប្រជុំជននៃរដ្ឋធានីអាហ្វហ្គានីស្ថាន សណ្ឋាគារនេះ បានបើក នៅឆ្នាំ ១៩៤៥ មានឈ្មោះថា សណ្ឋាគារ Kabul Hotel។
ដោយត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលសង្គ្រាមរាប់ទសវត្សរ៍ សណ្ឋាគារលំដាប់ផ្កាយ ៥ ត្រូវបានសាងសង់ឡើងវិញ ដោយបណ្តាញអភិវឌ្ឍន៍ Aga Khan ក្នុងឆ្នាំ ២០០៥។ នេះបើយោងតាមការរចនាដោយស្ថាបត្យករជនជាតិកាណាដាលោក Ramesh Khosla ដែលប្រកាន់ខ្ជាប់នូវរចនាប័ទ្មស្ថាបត្យកម្មឥស្លាមបុរាណ។
ដោយប្តូរឈ្មោះជាសណ្ឋាគារ Serena Kabul Hotel វាត្រូវបានសម្ពោធដោយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai ក្នុងអំឡុងពេលដែលសណ្ឋាគារនេះ បានរងការវាយប្រហារធំៗពីរ ដោយក្រុមតាលីបង់ ក្នុងឆ្នាំ ២០០៨ និង ២០១៤។