លោក Trump ប្រកាសកិច្ចពិភាក្សាជាមួយកាណាដា និងម៉ិកស៊ិក ជុំវិញការដំឡើងពន្ធ

2025/02/03 04:10:02 pm        57

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនឹងពិភាក្សាអំពីការដំឡើងពន្ធ ដែលលោកបានដាក់លើប្រទេសកាណាដា និងម៉ិកស៊ិក ជាមួយប្រទេសទាំង២ នៅថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នេះ បន្ទាប់ពីបានលើកឡើងថា ជនជាតិអាមេរិកអាចរងផលប៉ះពាល់ខាងសេដ្ឋកិច្ចពីកម្រិតពន្ធ ២៥ភាគរយនេះ ប៉ុន្តែថា វានឹង «ទទួលបានផលវិជ្ជមានយ៉ាងស័ក្ដិសម»។

ក្រោយចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានត្រលប់ទៅទីកាន់ក្រុងវ៉ាស៊ីនតោនវិញ កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកុម្ភៈ) លោក Trump បានប្រាប់ថា៖ «ខ្ញុំនឹងនិយាយជាមួយនាយករដ្ឋមន្ត្រី លោក Justin Trudeau នៅព្រឹកថ្ងៃស្អែក ហើយខ្ញុំក៏នឹងនិយាយជាមួយម៉ិកស៊ិក នៅព្រឹកថ្ងៃស្អែកដូចគ្នាដែរ»។ លោកបានបន្ថែមថា៖ «ខ្ញុំមិនរំពឹងថា នឹងមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ»។

គួរបញ្ជាក់ថា ជាមួយគ្នានេះ លោក Trump ក៏បានដំឡើងពន្ធផងដែរលើប្រទេសចិន ១០ភាគរយបន្ថែមពីលើពន្ធមានរួចហើយ។ ក្នុងនាមជាអ្នកគាំទ្រនយោបាយដំឡើងពន្ធយ៉ាងខ្លាំងក្លា លោក Trump តែងតែអះអាងថា ផលប៉ះពាល់ពីការកអនុវត្តនេះ នឹងធ្លាក់ទៅអ្នកនាំចេញបរទេស ដោយមិនមែនអ្នកប្រើប្រាស់អាមេរិកនោះទេ ដែលការលើកឡើងនេះផ្ទុយស្រឡះពីទស្សនៈរបស់អ្នកជំនាញពីគ្រប់មជ្ឈដ្ឋាន។

ចិន ម៉ិកស៊ិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មធំៗជាងគេទាំង៣ របស់សហរដ្ឋអាមេរិក ហើយក្រោយមានចំណាត់ការរបស់លោក Trump ប្រទេសទាំងនេះ បានប្តេជ្ញាចេញវិធានការសងសឹក នៅពេលដែលការដំឡើងពន្ធនេះចូលជាធរមាន នៅថ្ងៃទី៤ ខែកុម្ភៈ៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am