ឯកឧត្តម វ៉ាត់ ចំរើន៖ ប្រធាន IOC ថ្មី ត្រូវប្រឈមមុខជាមួយ ត្រាំ និងដោះស្រាយសមីការជាច្រើន

2025/02/03 11:11:14 pm        678

គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នឹងរៀបចំមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅប្រទេសក្រិក ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូល បន្ទាប់ពីប្រធាន IOC អាណត្ដិចាស់ លោក Thomas Bach បានបញ្ចប់អាណត្តិ ៨ឆ្នាំ + ៤ឆ្នាំរបស់ខ្លួន ស្របពេលមានឥស្សរជនជាន់ខ្ពស់ ៧រូប បានឈរឈ្មោះប្រជែងតំណែងប្រធានថ្មី ទោះបីត្រូវប្រឈរមុខបញ្ហាធំៗ និងត្រូវដោះស្រាយសមីការជាច្រើន ពិសេសប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំឡុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ ក៏ដោយ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការចាប់អារម្មណ៍ ចំពោះការផ្លាស់ប្ដូរក្បាលម៉ាស៊ីនចលនាអូឡាំពិកពិភពលោកលើកនេះ ដែលមានឥស្សរជនជាន់ខ្ពស់ច្រើនជាប្រវត្តិសាស្ដ្រ បានឈរឈ្មោះ ។ ក្នុងនាមប្រទេសសមាជិក ឯកឧត្តមបានអបអរសាទរ និងបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតចលនាអូឡាំពិក បន្ទាប់ពីការរៀបចំមហាសន្និបាតនាពេលឆាប់ៗខាងមុខ ។

យ៉ាងណាមិញ អ្វីដែលបណ្ដាប្រទេសសមាជិក IOC កំពុងរង់ចាំមើលពេលនេះ បន្ទាប់ពីការជ្រើសរើសបានប្រធានចលនាអូឡាំពិកពិភពលោក អាណត្តិថ្មី គឺប្រធានថ្មីនេះ ត្រូវត្រៀមដោះស្រាយនូវសមីការជាច្រើន ជាក់ស្ដែងការត្រៀមប្រឈមមុខជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨ ការប្រកួតប្រជែងលើការស្វែងរកថវិកាទ្រទ្រង់ចលនាអូឡាំពិក និងការស្វែងរកសុខសន្ដិភាពរបស់ពិភពលោក តាមទ្រឹស្ដីអូឡាំពិក «កីឡានាំមកនូវសន្ដិភាព» ក៏ដូចជាការទាញប្រទេសធំៗចូលរួមប្រកួតកីឡាអូឡាំពិកវិញ ពិសេសរុស្ស៊ីតែម្ដង ។

គួរដឹងថា បេក្ខភាព ៧រូប ដែលបានរឈរឈ្មោះប្រជែងកៅអីប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បន្ដពីលោក Thomas Bach ក្នុងមហាសន្និបាត IOC លើកទី១៤៤ នាខែក្រោយ រួមមាន៖

១-ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein វ័យ ៦១ឆ្នាំ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្សក់ដានី និងសមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

២- លោក Juan Antonio Samaranch Jr. វ័យ ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការជាតិអូឡាំពិកអេស្ប៉ាញ និងជាកូនប្រុសអតីតប្រធានអូឡាំពិកអន្តរជាតិ លោក Juan Antonio Samaranch។

៣-លោក Morinari Watanabe ជនជាតិជប៉ុន វ័យ ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ។

៤- លោក David Lappartient វ័យ ៥១ឆ្នាំ ប្រធានសហភាពកីឡាទោចក្រយានអន្តរជាតិ (UCI) និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងកីឡាបារាំង។

៥- លោកស្រី Kirsty Coventry ជនជាតិស៊ីមបាវ៉េ វ័យ ៤១ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ រដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ និងជាអតីតម្ចាស់មេដាយអូឡាំពិកប្រភេទកីឡាហែលទឹក។

៦- លោកJohan Eliasch កូនកាត់ស៊ុយអែត-ចក្រភពអង់គ្លេស វ័យ ៦២ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ។

៧- លោក Sebastian Coe ជនជាតិអង់គ្លេស វ័យ ៦៩ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានកីឡាអត្តពលកម្មពិភពលោក។

មុនឈានដល់ការបោះឆ្នោតជ្រើសរើសប្រធាន IOC អាណត្ដិថ្មី នាថ្ងៃទី២០ ខែមីនាខាងមុខ កាលពីចុងសប្ដាហ៍កន្លងទៅ ឥស្សរជនទាំង ៧រូប ក៏បានធ្វើបទបង្ហាញ ក៏ដូចជាគោលជំហររៀងៗខ្លួន ដើម្បីដឹកនាំចលនាអូឡាំពិកពិភពលោក បន្ទាប់ពីខ្លួនបានជាប់ជាប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិផងដែរ ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm