នាយកប្រតិបត្តិសកល យល់ស្របពីការគំរាមកំហែងខ្លាំងក្លាបំផុត ចំពោះសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥

2025/02/03 04:16:29 pm        53

ដោយសារការគាំទ្រយ៉ាងខ្លាំងក្លារបស់លោកប្រធានាធិបតី លោក Donald Trump ចំពោះការដំឡើងពន្ធគយ ការភ័យខ្លាចពីបញ្ហាភូមិសាស្ត្រនយោបាយទាំងអស់ សម្រាប់នាយកប្រតិបត្តិសាជីវកម្មរបស់ពិភពលោក ក្នុងឆ្នាំ២០២៥ គឺជាសង្រ្គាមពាណិជ្ជកម្មសកល ដែលពួកគេជឿជាក់ថា នឹងជិតកើតមានហើយ។

ការរកឃើញនេះ បានមកដោយសារការស្ទង់មតិ ចំពោះនាយកប្រតិបត្តិជាន់ខ្ពស់ ១.៧០០នាក់ ដោយស្ថាប័ន Conference Board (ប្រឹក្សាសន្និសីទ) ដែលបានចេញផ្សាយនៅប៉ុន្មានថ្ងៃមុនការស្បថចូលកាន់តំណែងលើកទី២ របស់លោក Trump។

៤៥ភាគរយនៃអ្នកគ្រប់គ្រងអាជីវកម្មមួយចំនួន បានដាក់ឈ្មោះការមានសង្គ្រាមនេះថា ជាការភ័យខ្លាចដ៏ធំបំផុតរបស់ពួកគេ សម្រាប់រយៈពេល ១២ខែខាងមុខនេះ ដោយចំនួននេះច្រើនជាងទ្វេដងនៃកម្រិត ១៩ភាគរយ ដែលបានបង្ហាញក្ដីកង្វល់ដូចគ្នាកាលពីឆ្នាំមុន។ នាយកប្រតិបត្តិអាមេរិក មានការព្រួយបារម្ភជាពិសេស ដោយ ៤៧ភាគរយ បានចាត់ទុកថា ជាកង្វល់ធំបំផុតរបស់ពួកគេ។

តែទោះជាយ៉ាងនេះក៏ដោយ ក៏នាយកប្រតិបត្តិធំៗទាំងនោះ មិនរំពឹងថា ឆ្នាំ២០២៥ គឺជាមហន្តរាយនោះដែរ ដោយមានចំនួនតិចតួច បារម្ភអំពីការមានវិបត្តិសេដ្ឋកិច្ច ខណៈជាច្រើននាក់មានអារម្មណ៍ជឿជាក់ និងសុទិដ្ឋិនិយម អំពីកំណើនសេដ្ឋកិច្ច។

គួរបញ្ជាក់ថា លោក Trump កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក បានប្រកាសការដំឡើងពន្ធ ២៥ភាគរយលើប្រទេសម៉ិកស៊ិក និងកាណាដា ព្រមទាំងពន្ធ ១០ភាគរយលើទំនិញនាំចូលពីប្រទេសចិន។ ប្រទេសទាំង៣ បានប្តេជ្ញាចេញវិធានការសងសឹក នៅពេលដែលការដំឡើងពន្ធនេះចូលជាធរមាន នៅថ្ងៃទី៤ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am