ទោះបណ្ដាញសង្គមត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ក៏ការលើកលែង ចំពោះ YouTube បង្កហានិភ័យដល់អនីតិជន នៅអូស្ត្រាលី

2025/02/03 11:22:01 pm        48

រដ្ឋាភិបាលអូស្ត្រាលី បានធ្វើការលើកលែង ចំពោះបណ្ដាញសង្គម YouTube ក្នុងពេលដែលខ្លួនបានអនុម័តច្បាប់ហាមឃាត់មិនឲ្យចូលប្រើបណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត និងជ្រុលនិយមមួយចំនួន លើកឡើងថា គេហទំព័រចែករំលែកវីដេអូនេះ ធ្វើឲ្យកុមារៗប្រឈមហានិភ័យ ដោយសារមាតិកាដែលនាំឲ្យញៀន និងគ្រោះថ្នាក់។

ប្រទេសអូស្ត្រាលី នឹងបិទវេទិកាចែករំលែកវីដេអូ TikTok និង Snapchat បណ្ដាញសង្គម Instagram និង Facebook របស់ក្រុមហ៊ុន Meta និងបណ្ដាញសង្គម X របស់លោក Elon Musk ដើម្បីកុំឲ្យអនីតិជនចូលប្រើប្រាស់បាន នៅចុងឆ្នាំ២០២៥ ដោយបង្ខំឲ្យក្រុមហ៊ុនទាំងនោះដាក់កម្រិតអាយុយ៉ាងតឹងរ៉ឹង សម្រាប់ការចូលប្រើ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលនឹងបន្តឲ្យ YouTube ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alphabet អាចចូលមើលបានសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាជាឧបករណ៍អប់រំដ៏មានតម្លៃ ហើយមិនមែនជា «កម្មវិធីបណ្ដាញសង្គមស្នូល» នោះទេ។

តែទោះជាយ៉ាងណាក្ដី អ្នកស្រាវជ្រាវផ្នែកជ្រុលនិយម និងអ្នកស្រាវជ្រាវសុខភាពផ្លូវចិត្តចំនួន ៦រូប ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Reuters បានលើកឡើងដូចគ្នាថា ការលើកលែងនេះធ្វើឲ្យខូចដល់គោលដៅចម្បងរបស់អូស្ត្រាលី ក្នុងការការពារអ្នកប្រើប្រាស់វ័យក្មេងពីមាតិកាដែលបង្កគ្រោះថ្នាក់។

ដោយដំណើរការការសិក្សាចំនួន ២ ដែលផ្តល់ដោយរដ្ឋាភិបាល ស្តីពីខ្លឹមសារជ្រុលនិយម នៅលើ YouTube លោកស្រី Lise Waldek សាស្ត្រាចារ្យនៅនាយកដ្ឋានសិក្សាផ្នែកសន្តិសុខ និងឧក្រិដ្ឋកម្មនៃសាកលវិទ្យាល័យ Macquarie បានប្រាប់ថា៖ «YouTube បង្កបញ្ហាយ៉ាងខ្លាំង មិនត្រឹមតែដោយសារតួនាទីរបស់វា ទាក់ទងនឹងភាពជ្រុលនិយម និងការរីករាលដាលនៃមាតិកាជ្រុលនិយម ព្រមទាំងខ្លឹមសារហិង្សា និងខ្លឹមសារអាសអាភាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែវាផ្តល់នូវខ្លឹមសារវីដេអូដែលងាយញៀនខ្លាំងដល់យុវវ័យផងដែរ»៕


អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        7
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm