នាយករដ្ឋមន្ត្រីអង់គ្លេស នៅទីក្រុងប្រ៊ុចសែល នឹងជំរុញឲ្យមានឯកភាព ដើម្បីទប់ទល់រុស្ស៊ី

2025/02/03 11:34:44 pm        71

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ធ្វើដំណើរទៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នេះ ដើម្បីអំពាវនាវឲ្យអឺរ៉ុបធ្វើការបន្ថែមទៀត ប្រសិនបើចង់ការពារតំបន់នេះឲ្យមានសុវត្ថិភាពពីរុស្ស៊ី និងឲ្យមានកិច្ចប្រឹងប្រែងថ្មី ដើម្បីបំផ្លាញ «ម៉ាស៊ីនធ្វើសង្គ្រាម» របស់លោកប្រធានាធិបតី Vladimir Putin។

លោក Starmer ដែលស្ថិតនៅទីក្រុងប្រ៊ុចសែល ដើម្បីពង្រឹងទំនាក់ទំនងឡើងវិញក្រោយ Brexit (ការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស) ជាមួយសហភាពអឺរ៉ុប (EU) នឹងជួបអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ហើយបន្ទាប់មកទទួលទានអាហារជាមួយបណ្ដាមេដឹកនាំមកពីរដ្ឋសមាជិកទាំង ២៧ប្រទេស ដោយនេះជាលើកដំបូងដែលមេដឹកនាំអង់គ្លេស ធ្វើដូច្នេះ ចាប់តាំងពីចក្រភពអង់គ្លេសដកខ្លួនចេញពីប្លុកនេះ។

លោកនឹងជំរុញឲ្យមេដឹកនាំបង្កើនសម្ពាធលើលោក Putin ដោយនិយាយយោងទៅដល់ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា លោកនឹងបន្ថែមពន្ធថ្មីពីលើទណ្ឌកម្មដែលមានស្រាប់ ចំពោះទីក្រុងមូស្គូ ប្រសិនបើគ្មានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមរបស់ប្រទេសនេះ នៅអ៊ុយក្រែនទេនោះ បានធ្វើឲ្យមេដឹកនាំរុស្ស៊ីមិនស្រណុកចិត្តឡើយ។

យោងតាមការកត់សម្គាល់ដែលត្រូវបានផ្ដល់ដោយការិយាល័យវិមាន Downing Street បានបង្ហាញថា លោក Starmer នឹងនិយាយថា៖ «យើងត្រូវការឃើញសម្ព័ន្ធមិត្តទាំងអស់បង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ជាពិសេសនៅតំបន់អឺរ៉ុប។ ខ្ញុំមកទីនេះ ដើម្បីធ្វើការជាមួយដៃគូអឺរ៉ុបរបស់យើង ពាក់ព័ន្ធនឹងការបន្ថែមសម្ពាធ ការផ្តោតលើប្រាក់ចំណូលថាមពល និងក្រុមហ៊ុនដែលផ្គត់ផ្គង់រោងចក្រមីស៊ីលរបស់ប្រធានាធិបតីរុស្ស៊ី ដើម្បីបំផ្លាញម៉ាស៊ីនធ្វើសង្គ្រាមរបស់លោក Putin»៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm