សម្រង់សម្ដីប្រតិកម្មតប ចំពោះការដំឡើងពន្ធរបស់លោក Trump លើម៉ិកស៊ិក កាណាដា និងចិន

2025/02/04 01:16:56 am        74

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្គាប់បញ្ជាឲ្យដំឡើងពន្ធយ៉ាងទូលំទូឡាយលើទំនិញដែលនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងចិន ដោយទាមទារឲ្យប្រទេសទាំងនោះទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងសារធាតុហ្វង់តានីល កុំឲ្យចូលសហរដ្ឋអាមេរិក ដោយនេះជាការសម្រេចនាំឲ្យមានការចាប់ផ្តើមនូវសង្គ្រាមពាណិជ្ជកម្មដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋពិភពលោក និងបង្កជាអតិផរណា។

នេះជាសម្រង់សម្ដីប្រតិកម្មតបខ្លះៗពីតំបន់អឺរ៉ុប ក្រោយមានការប្រកាសដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។ នៅចក្រភពអង់គ្លេស អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នេះ បាននិយាយថា ចក្រភពអង់គ្លេសមានទំនាក់ទំនងពាណិជ្ជកម្មដោយ «ស្មើភាព និងតុល្យភាព» ជាមួយសហរដ្ឋអាមេរិក ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅមក។ អ្នកនាំពាក្យបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដែលមិនអាចខ្វះបាន និងជាដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតរបស់យើង»។ ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍ថា កិច្ចពិភាក្សាដំបូងរបស់លោកជាមួយលោក Trump បានផ្តោតលើការកសាងទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ។

នៅអាល្លឺម៉ង់ មេដឹកនាំបក្សប្រឆាំងខាងក្រុមអភិរក្សនិយម និងជាអ្នកដែលត្រូវបានរំពឹងក្លាយជាអធិការបតីបន្ទាប់ គឺលោក Friedrich Merz បាននិយាយថា៖ «ឥឡូវនេះ លោក Trump ក៏នឹងត្រូវដឹងផងដែរថា ការដំឡើងពន្ធរបស់លោក នឹងមិនមានផលប៉ះពាល់ដល់អ្នកនាំចូលទៅអាមេរិកនោះទេ។ តែផ្ទុយទៅវិញ ចំណាត់ការនេះ នឹងត្រូវប៉ះពាល់ដល់អ្នកប្រើប្រាស់ នៅអាមេរិក»។ លោកបានបន្ថែមថា ពន្ធនេះក៏អាចបង្កឲ្យមានអតិផរណានៅសហរដ្ឋអាមេរិកផងដែរ។

នៅអេស្ប៉ាញ រដ្ឋមន្ត្រីសេដ្ឋកិច្ចអេស្ប៉ាញ លោក Carlos Cuerpo បាននិយាយថា សហភាពអឺរ៉ុប (EU) ត្រូវតែរួមគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការយកពន្ធលើផលិតផលរបស់ខ្លួន។ លោក Cuerpo បានប្រាប់ស្ថានីយវិទ្យុអេស្ប៉ាញ RNE ថា ប្លុកនេះគួរតែការពារក្រុមហ៊ុនរបស់ខ្លួន និងធ្វើឲ្យប្រាកដថា ពួកគេស្ថិតក្នុងស្ថានភាពប្រកួតប្រជែង ដែលមានលក្ខខណ្ឌស្មើភាពគ្នាជាមួយគូប្រជែងមកពីប្រទេសផ្សេងៗ។

នៅបារាំង ទេសាភិបាលធនាគារកណ្តាលបារាំង លោក Francois Villeroy de Galhau បានប្រាប់សារព័ត៌មាន France Info ដោយលោកបានបន្ថែមថា ការដំឡើងពន្ធគយពាណិជ្ជកម្មរបស់លោក Trump «នឹងបង្កើនឲ្យភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចខ្លាំងឡើងៗ។ លោក Villeroy ដែលជាអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុបផងដែរនោះ បាននិយាយថា ការដំឡើងពន្ធរបស់លោក Trump គឺ «គ្មានការយោគយល់ទាល់តែសោះ» ហើយនឹងប៉ះពាល់ដល់វិស័យរថយន្តជាពិសេស៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm