តេ​ក្វាន់​ដូ WT ត្រៀម​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១ នា​ខែក្រោយ​

2021/11/12 06:41:20 pm        72

​តេ​ក្វាន់​ដូ៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២១ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ខាងមុខ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ប្រមុខ​រាជ​រដ្ឋាភិបាលសម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​បើក​ដំណើរការ​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ​កាលពី​ថ្មីៗ។​

​សហព័ន្ធ​បាន​ជូនដំណឹង​ដល់​បណ្ដា​ក្លិប​សមាជិក​ពេញ​សិទ្ធ​ទូទាំង​រាជធានី​-​ខេត្តក្នុង​ការ​ត្រៀម​ខ្លួន​ចូលរួម ដ្បិត​ការ​ទទួល​ពាក្យ​ចូលរួមប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជើងឯក​ថ្នាក់​ជាតិឆ្នាំ​២០២១ នេះគ្រោង​នឹង​បញ្ចប់​នា​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ខាងមុខ។ ចំពោះ​អ្នកចូលរួម​ទាំងអស់​ត្រូវ​គោរព​វិធានការ​សុខាភិបាល ពិសេស​ត្រូវ​មាន​កាត​ចាក់​វ៉ាក់សាំង​មូលដ្ឋាន​ឡើង​ទៅ។​ ​លោក ជ្រិ​ន សុធា អគ្គលេខាធិការខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​បញ្ជាក់​ថា ការប្រកួត​ជ្រើសរើស​ជើង​ឯង​កីឡា​តេ​ក្វាន់​ដូ WT ថ្នាក់​ជាតិ​ឆ្នាំ​២០២១ ​នេះ សហព័ន្ធ​បានសម្រេច​ដាក់​វិញ្ញាសា​ចំនួន ១៧ ក្នុង​នោះ​មាន​វិញ្ញាសា​ប្រយុទ្ធ ១០​ប្រភេទ​ទម្ងន់ និង​វិញ្ញាសា​សម្ដែង​មេគុន​ចំនួន ៧ ខណៈ​កីឡាករ​-​កីឡា​ការិនី​ចូលរួមត្រូវ​បាន​កំណត់​ចន្លោះ​អាយុ​ពី ១២ ទៅ ១៨​ឆ្នាំ​ប៉ុណ្ណោះ។​

​ថ្នាក់ដឹកនាំ​សហព័ន្ធ​រំពឹង​ថា បណ្ដា​ក្លិប​សមាជិក​នឹង​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ប្រកួតប្រជែង​ច្រើន ដើម្បី​ជា​ការ​វាស់​ស្ទង់​សមត្ថភាព និង​ដុះ​ខាត់​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ ពិសេស​គឺ​ដើម្បី​ចម្រាញ់​រក​ធនធាន​កីឡាករ​-​កីឡា​ការិនី​ឆ្នើម​សម្រាប់​បន្ដ​វេន និង​ត្រៀម​ដំណើរឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm