ប្រភពពីរុស្ស៊ី៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ត្រូវបានមើលឃើញថា ជាកន្លែងជំនួបកំពូល Trump-Putin

2025/02/04 02:20:20 am        131


ប្រភពពីរុស្ស៊ីចំនួន ២នាក់ ដែលដឹងអំពីការពិភាក្សា បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ត្រូវបានរុស្ស៊ីមើលឃើញថា អាចជាកន្លែង សម្រាប់ជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

លោក Trump បាននិយាយថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយលោក Putin។ ចំណែកលោក Putin បានអបអរសាទរលោក Trump ចំពោះជ័យជម្នះ ក្នុងការបោះឆ្នោត ហើយបានប្រាប់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបលោក Trump សម្រាប់កិច្ចពិភាក្សា អំពីអ៊ុយក្រែន និងថាមពល។

មន្ត្រីរុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតរាល់ការទាក់ទងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការរៀបចំ ដើម្បីឲ្យមានការជជែកតាមទូរសព្ទ រវាងលោក Trump និងលោក Putin ដែលនៅទីបំផុត នឹងនាំទៅដល់កិច្ចប្រជុំ នៅដំណាច់ឆ្នាំ២០២៥។

តែទោះជាយ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានទៅទស្សនកិច្ចទាំងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមប្រភពរុស្ស៊ីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃស្ថានការណ៍នេះ។

ប្រភពមួយបានប្រាប់ថា នៅតែមានការប្រឆាំងខ្លះ ចំពោះគំនិតនេះ នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលអ្នកការទូត និងមន្ត្រីចារកម្មមួយចំនួន កំពុងលើកឡើងពីទំនាក់ទំនងយោធា និងសន្តិសុខដ៏ជិតស្និទ្ធដែលអារ៉ាប់ប៊ីសាអ៊ូឌីត និងអារ៉ាប់រួម មានជាមួយសហរដ្ឋអាមេរិក។

ទាំងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ចំណែកវិមានក្រឹមឡាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm