តាកែវ ÷ នៅរសៀលថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហុិន ពិនណ្ណារិទ្ធិ អនុប្រធានការងារ តំណាងឯកឧត្តមមេធាវី ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងអាហារសាមគ្គី ជាមួយប្រជាការពារភូមិទូទាំងឃុំកំណ្តឹង នៅសាលាឃុំ។
ឯកឧត្តមប្រធានគណៈអធិបតី បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានលដ្ឋានឃុំកណ្តឹង បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។
ឯកឧត្តមអនុប្រធាន បានរំលេចនូវការកកើតឡើងកម្លាំងសាមគ្គីមូលដ្ឋាន មាន ១.កងជីវពលនារីក្លាហាន ២.កងស្វាយត្រាន ៣.កងសេនាជន និងបច្ចុប្បន្នជាប្រជាការពារភូមិ។ ពិធីសំណេះសំណាលបានអញ្ជើញចូលរួមពី លោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុកបាទី តំណាងនរគបាលស្រុក លោកវរសេនីយ៍ ម៉េង ម៉ារ៉ាដា មេបញ្ជាការអាវុធហត្ថស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាការពារប្រមាណជិត២០០នាក់។
គណៈអធិបតី បានបំពាក់សម្ភារៈ និងបានឧបត្ថម្ភថវិកាដល់ប្រជាការពារ និងពិសាអាហារសាមគ្គីជាមួយគ្នាដោយភាពស្និទ្ធស្នាល៕






