បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal បានស្គាល់រសជាតិ ៣ពិន្ទុជាលើកដំបូងនៅទឹកដី Old Trafford ក្រោយយកឈ្នះ Manchester United ១–០ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Pierre-Emerick Aubameyang។ ខ្សែប្រយុទ្ធហ្កាបុងរូបនេះរកបានគ្រាប់ដំបូង ៥ប្រកួតចុងក្រោយបន្ទាប់ពីកំហុសរបស់ Paul Pogba លើ Hector Bellerin។
ខ្សែបំរើបារាំង Paul Pogba បានបន្ទោសខ្លួនឯងថា មិនគួរធ្វើអោយមានកំហុសនេះដែលធ្វើឲ្យ Manchester United ចាញ់ Arsenal លើកដំបូងក្នុងទឹកដីខ្លួនឯងតាំងពីឆ្នាំ២០០៦។ នេះជាការប្រកួតទី ១០០ របស់ Manchester United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer តែបញ្ចប់ដោយភាពសោកសៅ។ បរាជ័យនេះធ្វើអោយ Manchester United ឈរលេខ១៥ មានត្រឹម ៧ពិន្ទុ ខណៈ ៣ពិន្ទុរបស់ Arsenal ឡើងទៅលេខ៦ មាន ១២ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ


