សមត្ថកិច្ចចម្រុះ តាមប្រមាញ់អ្នកទោសគាស់ជញ្ជាំងគុករត់គេចខ្លួន បានម្នាក់ទៀតហើយ

2021/11/12 11:57:42 am        726

ស្ទឹងត្រែង​៖ ក្នុងសកម្មភាពចុះប្រតិបត្តិការទាំងយប់ទាំងថ្ងៃ របស់កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានលួចគាស់ជញ្ជាំងគុក និងទម្លុះរបងរត់គេចខ្លួនកាលវេលាម៉ោង៣និង២០នាទីទបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ត្រូវបានក្របួចជាប់ជនជាតិឡាវម្នាក់ទៀតហើយ ។

លោកវរសេនិយទោ ជិប ហួរ នាយរងសេនាធិការ ប្រតិបត្តិការសិករងខេត្តស្ទឹងត្រែងបានឲ្យBTV ដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃ១២វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកទោសបានម្នាក់បន្ថែមទៀត ដែលមានឈ្មោះ ចាក់លី ចឺតាលី ជាជនជាតិឡាវ ដែលតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែន។

លោកបន្តថា ករណីដែលឈានដល់ការចាប់ខ្លួនអ្នកទោសម្ចាក់ជាជនជាតិឡាវខាងលើបាននាពេលនេះ គឺមានការចូលរួមសហការពីប្រជាពលរដ្ឋ បានឃើញ និងឃាត់ខ្លួនហើយប្រគល់ជូនឲ្យសមត្ថកិច្ច ដែលអ្នកទោសរូបនេះ បានដើរក្នុងចំណុចកោះស្ងួយ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែងស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

អ្នកទោសជាប់ពន្ធនាគារមួយជីវិតរូបនេះបានសារភាពចំពោះមុខសមត្ចកិច្ចថា ខ្លួនជាអ្នករៀបចំគម្រោងការក្នុងសកម្មភាពគាស់ជញ្ជាំងគុករត់ចេញ ដោយមានការផ្ដល់សម្ភារៈ ពីមនុស្សស្រីម្នាក់ដែលចេញចូលធ្វើការងារក្នុងពន្ធធាគារនោះ ជាអ្នករៀបចំពីខាងក្រៅ។

អ្នកទោសឈ្មោះ ចាក់លី ចឺតាលី បានឆ្លើយសារភាពបន្ដថា គម្រោងការគាស់គុកដើម្បីរត់ចេញនេះ មានរយៈពេល១ឆ្នាំហើយ ហើយសម្ភារៈសម្រាប់ធ្វើសកម្មភាពគាស់នេះ គឺត្រៀមរយៈពេលប្រមាណជា ៣ទៅ៤ខែមុននេះប៉ុណ្ណោះ ។

ករណីអ្នកទោស៧នាក់ ដែលធ្វើសកម្មភាពគាស់ជញ្ជាំងបន្ទប់ឃុំឃាំង និងទម្លុះរបងគុករត់ចេញនាពេលកន្លងមក រហូតមកដល់ថ្ងៃទី១២វិច្ឆិកា២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងនគបាលក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនបានចំនួន ៤នាក់ហើយ ក្នុងនោះមានជនជាតិឡាវ ២នាក់ និងខ្មែរ២នាក់។

បច្ចុប្បន្នសមត្ថកិច្ចកំពង់បន្តស្វែងរកអ្នកទោសចំនួន ៣នាក់បន្ថែមទៀត ដែលកំពង់រត់គេច ហើយសមត្ថកិច្ចក៏បានកំណត់មុខសញ្ញា និងគោលដៅការលាក់ខ្លួនអ្នកទោសទាំង ៣នាក់នោះហើយ៕ អត្ថបទ​៖ មាស ផល្លា 

សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm