រុស្ស៊ី គិតថាលឿនពេកក្នុងការពិភាក្សាពីទម្រង់ចរចាសន្តិភាពបួនផ្លូវ ដែលលោក Zelenskiy ស្នើឡើង

2025/02/04 04:14:21 pm        351

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ថា ពេលនេះគឺលឿនពេកក្នុងការពិភាក្សាពីលទ្ធភាពនៃទម្រង់កិច្ចចរចាសន្តិភាពបួនផ្លូវ ដែលស្នើដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយបានរំលឹកឡើងវិញនូវកង្វល់ពីអាណត្តិបោះឆ្នោតរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ។

លោក Zelenskiy បានប្រាប់សារព័ត៌មាន AP ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកចង់បានកិច្ចចរចាបួនផ្លូវរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី និងសហភាពអឺរ៉ុប ហើយព្រមានថា នឹងមានគ្រោះថ្នាក់ខ្លាំងណាស់ដែលក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូពិភាក្សាគ្នាពីការបញ្ចប់សង្គ្រាមដោយមិនមានការចូលរួមពីទីក្រុងគីវ។

នៅពេលត្រូវសាកសួរពីគំនិតរបស់លោក Zelenskiy លើទម្រង់នៃកិច្ចចរចានាពេលអនាគតនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា "រហូតមកដល់ពេលនេះ ពុំទាន់បានពិភាក្សាម៉ឺងម៉ាត់ណាមួយពីលទ្ធភាពនៃការរួមបញ្ចូលលើអ្នកចូលរួមក្នុងកិច្ចចរចានេះទេ" ដោយសង្កត់ធ្ងន់ពីការសន្មត់របស់ខ្លួនថា ប្រធានាធិបតីអ៊ុយក្រែនមិនមានសិទ្ធិធ្វើកិច្ចចរចាបែបនេះឡើយ។

ទីក្រុងមូស្គូបាននិយាយជាយូរមកហើយថា ការពិតដែលថាលោក Zelenskiy មិនត្រូវបានជាប់ឆ្នោតឡើងវិញកាលពីឆ្នាំមុននៅពេលអាណត្តិ ៥ឆ្នាំរបស់លោកបានផុតកំណត់ - ដោយសារតែច្បាប់អាជ្ញាសឹកកំពុងនៅជាធរមាន - មានន័យថាលោកនឹងមិនមានសិទ្ធិអំណាចផ្លូវច្បាប់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ។ ទីក្រុងគីវបដិសេធជំហរនោះថាជាការសន្មត់ដែលបង្កើតឡើងដើម្បីធ្វើឱ្យស្មុគស្មាញដល់កិច្ចចរចាសន្តិភាព៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm