បាល់ទាត់៖ ក្រុមបាល់ទាត់ក្រូអាស៊ីនឹងទទួលរុស្ស៊ីនៅថ្ងៃអាទិត្យនេះក្នុងការប្រកួតជំរុះ World Cup ពូល H ដើម្បីសំរេចថា ក្រុមណាជាម្ចាស់ពូលមានកៅអីស្វ័យប្រវត្តិនៅកាតា បន្ទាប់ពីក្រុមទាំងពីរឈ្នះធំធេងរៀងខ្លួនយប់មិញ។

ក្រូអាស៊ីយប់មិញបានបំបាក់ម្ចាស់ផ្ទះម៉ាល់តា ៧-១ ខណៈ Ivan Perisic និង Luka Modric ក៏ស្ថិតក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីយប់មិញផងដែរ។ ជាមួយគ្នានោះដែររុស្ស៊ីក៏បានយកឈ្នះកោះស៊ីប ៦-០ ផងដែរ។ ជ័យជំនះរៀងខ្លួនបែបនេះធ្វើឱ្យរុស្ស៊ីបន្តកាន់កាប់ពូល H នេះមាន ២២ពិន្ទុ ខណៈក្រូអាស៊ីមាន ២០ពិន្ទុ។ ក្រុមទាំងពីរនឹងជួបគ្នាថ្ងៃអាទិត្យនេះប្រកួតចុងក្រោយក្នុងពូល ខណៈរុស្ស៊ីត្រូវការត្រឹមស្មើដើម្បីកៅអីលើគេមានឱកាសទៅទឹកដីកាតាដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ២ ត្រូវលេងវគ្គ Play-Off៕
អត្ថបទ៖នាង សុភាវុធ