អគ្គនាយកដ្ឋានពន្ធដារ បូកសរុបការប្រមូលចំណូលឆ្នាំ២០២៤ និងការដាក់ចេញទិសដៅបន្ត

2025/02/04 06:15:31 pm        553

អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីជំរុញការប្រមូលចំណូលនៅក្នុងឆ្នាំ២០២៥នេះ ឱ្យសម្រេចតាម ផែនការរបស់ខ្លួន។

អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ៣ ខែ កុម្ភៈ ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូល ចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២៤ ដោយក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញនូវចំណូលពន្ធអាករគ្រប់ ប្រភេទរបស់ខ្លួន ដែលបានអនុវត្តការប្រមូលចំណូលពន្ធពេញរយៈពេលមួយឆ្នាំ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បី ជំរុញការប្រមូលចំណូលពន្ធគ្រប់ប្រភេទ នៅក្នុងឆ្នាំ ២០២៥ នេះ ឱ្យសម្រេចតាមផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៥។

ជុំវិញកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធនេះ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ, លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងវត្តមានចូលរួម ពីឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធក្រោមចំណុះរបស់ អគ្គនាយកដ្ឋានពន្ធដារជាច្រើនរូប។

សូមបញ្ជាក់ថា សម្រាប់ការប្រមូលចំណូលពន្ធក្នុងឆ្នាំនេះវិញ, បើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកំណត់ការប្រមូលចំណូលចរន្តថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានក្នុងរង្វង់ជិត ២៨ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ១៣ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៣ ភាគរយ បើធៀបឆ្នាំ ២០២៤ ក្នុងនោះចំណូលសារពើពន្ធត្រូវសម្រេចឱ្យបានជាង ២៤ ពាន់ ប៊ីលានរៀល ត្រូវជាង ១១ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៦ ភាគរយ បើធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ដោយចំណូល ពន្ធដារត្រូវគ្រោងចំនួនជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៦,៧២ ភាគរយ នៃ ផ.ស.ស. ថយចុះ ៤ ភាគរយ ខណៈចំណូលពន្ធនិង អាករគយ ត្រូវបានគ្រោងជាង ១០ ពាន់ប៊ីលានរៀល ត្រូវប្រមាណ ៤,៨៥ ភាគរយ នៃ ផ.ស.ស ថយចុះ ៨,៧ ភាគរយ បើធៀបនិង ច្បាប់ឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm