មេដឹកនាំមកពីប្រទេសគុយបា នីការ៉ាហ្គ័រ និងវេណេស៊ុយអេឡា បានរិះគន់ ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលសហរដ្ឋអាមេរិក នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធភាពដើម្បីប្រជាជននៃទ្វីបអាមេរិករបស់យើង (ALBA) ។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានរិះគន់សហរដ្ឋអាមេរិក ចំពោះជំហរបង្កហេតុរបស់ខ្លួន រួមទាំងផែនការសម្រាប់មជ្ឈមណ្ឌលឃុំឃាំងនៅតំបន់ Guantanamo ដែលលោកបានហៅថាជាការគំរាមកំហែងដល់សន្តិសុខប្រទេសគុយបា។

ប្រធានាធិបតីប្រទេសនីការ៉ាហ្គ័រ លោក Daniel Ortega បានបង្ហាញពីសាមគ្គីភាពជាមួយជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ទៅលើការរួមចំណែករបស់ពួកគេចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវឱ្យគោរពសិទ្ធិជនអន្តោប្រវេសន៍ និងគាំទ្រការធ្វើសមាហរណកម្មរបស់ពួកគេជាថ្មីចូលទៅកាន់ប្រទេសកំណើតវិញ។
ប្រទេសទាំងបី មានទំនាក់ទំនងដ៏ចម្រូងចម្រាសជាមួយសហរដ្ឋអាមេរិក ហើយអាចបដិសេធរាល់ការនិរទេសពលរដ្ឋរបស់ពួកគេពីសហរដ្ឋអាមេរិក សម្រាប់រដ្ឋបាល លោក Trump ដែលនេះអាចបង្ហាញពីការប៉ះពាល់ដល់គោលនយោបាយរបស់ពួកគេ ជាពិសេសបន្ទាប់ពីការបញ្ចប់ស្ថានភាពការពារ បណ្តោះអាសន្ន(TPS) កាលពីចុងសប្តាហ៍មុន សម្រាប់ប្រជាជនវេណេស៊ុយអេឡា ៦០០.០០០ នាក់ និងប្រជាជនគុយបា ៣៥០.០០០នាក់ ដែលបានស្នាក់នៅដោយសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក។