សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង​យុទ្ធគុន​ដូនតាខ្មែរ​ចូលជួបសម្ដែងការគួរសម ពិភាក្សារការងារ

2025/02/04 12:21:53 pm        182

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដឹកនាំដោយ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ត្រូវបានរាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចបង្កើត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានឯកឧត្តម ថោង ខុន ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិកសរុបចំនួន ១៨ រូប ហើយគណៈកម្មការដដែល មានអនុគណៈកម្មការប្រតិបត្តិមួយជាសេនាធិការសម្រាប់ដំណើរការងាររបស់ខ្លួន ដែលមានសមាជិកសរុបចំនួន ២៣នាក់។ សម្រាប់អនុគណៈកម្មការប្រតិបត្តិទៀតសោត មានភារកិច្ចសំខាន់ៗចំនួន ៧ចំណុច រួមមាន៖

១-រៀបចំក្រុមជំនុំស្រាវជ្រាវមរតកយុទ្ធគុនខ្មែរបុរាណ ដើម្បីចងក្រងឯកសារ និងរៀបចំគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរឲ្យមានឯកសារផ្ទៃក្នុងជាតិ។

២-សិក្សាស្រាវជ្រាវ រុករកប្រភពឯកសារ ឧបករណ៍ សម្ភារៈយុទ្ធគុន ចម្លាក់ ប្រភពមនុស្សរស់ដែលមានព័ត៌មានសិល្បៈក្បាច់គុនខ្មែរបុរាណ និងមរតកមនុស្សរស់នៅគ្រប់ទីកន្លែងនៅកម្ពុជា អតីតចក្រភពខ្មែរ និងនៅបរទេសតាំងពីបុរាណអស់កាលដ៏យូរលង់។

៣-ចងក្រងសិល្បៈយុទ្ធគុនខ្មែរ រួមទាំងក្បួនប្រយុទ្ធ ក្បួនសិល្បៈសង្គ្រាមបុរាណ យ័ន្ន មន្ដអាគមគាថា យុទ្ធោបករណ៍ ដើម្បីរក្សា និងចម្លងទុក ដោយប្រុងប្រយ័ត្ន ឲ្យមាននិរន្ដរភាព និងរក្សាកំណត់ត្រា និងបណ្ណសារ។

៤-ស្រាវជ្រាវ នវានុវត្ត និងអភិវឌ្ឍសិល្បៈប្រយុទ្ធខ្មែរបុរាណប្រកបដោយលក្ខណៈវិទ្យាសាស្ដ្រ។

៥-រៀបចំឯកសារបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីក្បួនយុទ្ធគុនខ្មែរបុរាណ និងទំនើបដល់សាធារណៈជន។

៦-សហការជាមួយនឹងក្រសួង ស្ថាប័ន ព្រមទាំងធ្វើសហប្រតិបត្តិការកម្រិតជាតិ និងអន្ដរជាតិ ដើម្បីស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលក្បួនយុទ្ធគុនខ្មែរបុរាណ។

៧-រៀបចំឯកសារយុទ្ធគុនខ្មែរបុរាណស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌអរិបីថ្នាក់ជាតិ និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ស្របតាមច្បាប់ និងបទបញ្ញាត្តិជាធរមាន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am