ស្រូវប្រាំងជាង ១ពាន់ហិកតារបស់ប្រជាកសិករ នៅសង្កាត់ចុងឃ្នៀស និងសង្កាតសៀមរាប ត្រូវបានជួយសង្គ្រោះ

2025/02/04 07:33:42 pm        117

អាជ្ញាធរខេត្ដសៀមរាប បើកទឹកស្ទឹងសៀមរាប ដើម្បីជួយ​ស្រោចស្រព ស្រូវប្រាំងរបស់ប្រជាកសិករ​ជាងមួយពាន់ហិកតា ទៅតាមការស្នើរសុំរបស់ពួកគាត់យកទៅស្រោចស្រព​ស្រូវដែលប្រឈម​នឹងកង្វះខាតទឹក នៅសង្កាត់ចំនួនពីររួមមានសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ខេត្ដសៀមរាប ។

ការបើកទឹកស្ទឹងសៀមរាប បញ្ចូលទៅតាមស្រែប្រាំងប្រជាកសិករនេះ បានធ្វើឡើងចាប់ពី​រសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥ ដែលមកដល់ថ្ងៃនេះ ប្រភពទឹកដែលហូរចេញពីស្ទឹងសៀមរាប បានបូមបញ្ចូលស្រែខ្លះហើយ បន្ទាប់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានជំរុញអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុន ស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងនៅសង្កាត់សៀមរាប ​និងចុងឃ្នៀសនោះ។

ប្រជាកសិករ បានលើកឡើងថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចឈានដល់ការបាត់បង់​ទិន្នផល បើសិនជាគ្មានទឹកគ្រប់គ្រាន់ ​ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដក្រុង ក៏ដូចស្ថាប័នពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវ​ការជាបណ្ដើរៗហើយ។ពួកគាត់ លើកឡើងថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាព​ទឹកទន្លេតិច ​ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំ​ក៏​មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាបនោះកំពុងកែលម្អ។

ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ដ និងស្ថាប័នពាក់ព័ន្ធដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់ ដែលនេះបង្ហាញពីការយកចិត្ដទុកដល់ប្រជាកសិករ ។

សូមបញ្ជាក់ថា ទំហំដីស្រែប្រាំងក្នុងសង្កាត់សៀមរាបដែលប្រើប្រាស់ទឹកស្ទឹង (ប៉ែកខាងកើតភ្នំក្រោម) មានចំនួន១០១០ហិកតា ។ ដោយឡែកដីស្រែប្រាំង​នៅ​សង្កាត់ចុងឃ្នៀស (ជាអតីតដីស្រែប្រាំងសង្កាត់សៀមរាប) ហើយប្រើប្រាស់ទឹកស្ទឹងផងដែរមានចំនួន ៣៤៤ហិកតា ដែលសរុបមានចំនួន ១៣៥៤ហិកតា៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        167
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm