ទីក្រុងប៉េកាំង បានប្រកាសដំឡើងពន្ធនៅថ្ងៃអង្គារ (០៤ កុម្ភៈ) នេះលើការនាំចូលរបស់អាមេរិកមួយចំនួន រួមមានប្រេងឆៅ គ្រឿងយន្តកសិកម្ម និងឧស្ម័នធម្មជាតិរាវ ជាការសងសឹកចំពោះការដាក់ពន្ធ ១០% របស់រដ្ឋបាលលោក Donald Trump លើការនាំចូលរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក។

វិធានការដែលបានប្រកាសដោយក្រសួងហិរញ្ញវត្ថុចិននោះ បានយកពន្ធ ១៥% បន្ថែមលើប្រភេទខ្លះនៃធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ និងពន្ធ ១០% លើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តដឹកជញ្ជូនខ្នាតធំ និងរថយន្តភីកអាប់។ វិធានការនេះចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ៕

