ប្រមុខ UN ព្រមាន​ថា ការកំណត់​គោលដៅ​នៃ​ការ​ឡើង​កំដៅ​ភព​ផែន​ដី​គឺ​ផ្ដោត​លើ​ការ​សង្គ្រោះ​ជីវិត​

2021/11/12 07:26:34 pm        317

​UN៖ ប្រធាន​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា គោលដៅ​នៃ​ការកាត់បន្ថយ​ការ​ឡើង​កំដៅ​ភព​ផែន​ដី​ដល់ ​១.៥អង្សាសេគឺ​ផ្ដោត​លើ​ការសង្គ្រោះ​ជីវិត​។ ​លោក​បាន​និយាយ​ថា កិច្ចប្រជុំ​កំពូល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២៦ របស់​អង្គការ​សហ​ប្រជាជាតិ ​(COP26) ប្រហែលជា​ពុំបាន​មើល​ឃើញ​រដ្ឋាភិបាល​ធ្វើការ​សន្យា​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ​។​

សម្ពាធ​កំពុង​កើន​ឡើង​សម្រាប់​ប្រទេស​នានា​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដ៏​មាន​អត្ថន័យ​មួយ មុន​ពេល​កិច្ចប្រជុំ​កំពូល​បញ្ចប់​នៅ​ថ្ងៃទី១២​ ខែ​វិច្ឆិកា​នេះ​។​ ប៉ុន្តែ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូប​នេះក៏បាន​និយាយ​ផង​ដែរ​ថា ​ក្តី​សង្ឃឹម​នៅ​តែ​មានរហូតដល់​នាទី​ចុង​ក្រោយ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ការកាត់បន្ថយ​សីតុណ្ហភាព​ពិភពលោក​ឡើង​ដល់​ត្រឹម ១.៥អង្សាសេនឹង​ជួយ​មនុស្សជាតិ​ឱ្យ​ជៀស​ផុត​ពី​ផល​ប៉ះពាល់​អាកាសធាតុ​ដ៏​អាក្រក់​បំផុត​។ នេះ​គឺ​ប្រៀបធៀប​ទៅ​នឹង​សីតុណ្ហភាព​មុន​សម័យ​ធ្វើ​ឧស្សាហកម្ម​។​ នៅ​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ២០១៥ មេដឹកនាំ​ពិភពលោក​បាន​សន្យា​ថា ​នឹង​ព្យាយាម​ទប់​ពិភពលោក​ពី​ការ​ឡើង​កំដៅ​លើស​ពី​ចន្លោះ​ពី ១.៥អង្សាសេ ទៅ ២អង្សាសេ តាមរយៈ​ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ការ​ព្យាករណ៍​ចុងក្រោយ​គឺ​សីតុណ្ហភាព​នឹង​កើន​ឡើង​ដល់​កម្រិត ២.៧អង្សាសេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm